Home ព័ត៌មានអន្តរជាតិ កំណើន​សេដ្ឋកិ...

កំណើន​សេដ្ឋកិច្ច​ចិន​កើនឡើង​ជិត​៥​ភាគរយ ខណៈ​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​ដទៃ​ទៀត​នៅ លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិកូ​វីដ​១៩

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​កើនឡើង ៤,៩ ភាគរយ​នៅក្នុង​ត្រីមាស​ទី​៣ បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បង្ហាញ​ថា​ប្រទេស​នេះ​បាន​វិលត្រឡប់​ទៅ​រក​ការរីកចម្រើន​វិញ​គឺ​ដូច​កាលពី​​មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ដោយ​មាន​ការចំណាយរ​បស់​អ្នកប្រើប្រាស់​ឬ​អ្នក​ទិញ​ដូរ​និង​ផលិតកម្ម​ឧស្សាហកម្ម​កំពុង​វិលត្រឡប់​ទៅរក​កម្រិត​ធម្មតា​ឡើងវិញ​។​

​តួលេខ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ទិន្នន័យ​សេដ្ឋកិច្ច​ដ៏​អាក្រក់​នៃ​បណ្តា​ប្រទេស​លោកខាងលិច​ភាគច្រើន ដែល​បង្ហាញ​របៀប​ដែល​សេដ្ឋកិច្ច​ចិន​បាន​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស បើទោះបីជា​ ប្រទេស​នេះ​(​ចិន​)​ជា​ប្រទេស​ដំបូង​គេ​ដែល​ទទួលរង​ការវាយប្រហារ​ពី​វីរុស​នេះ​ក៏ដោយ​។​

​ខណៈ​ដែល​វីរុស​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​នោះ ប្រទេស​ចិន​បានចាប់ផ្តើម​អាច​គ្រប់គ្រង​ការឆ្លង​វីរុស​នេះ​ហើយ​បាន​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​ដោយ​កើនឡើង ៦,៨ ភាគរយ​នៅ​​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ និង ៣,២ ភាគរយ​នៅក្នុង​ត្រីមាស ពី​ខែ​មេសា ដល់​ខែ​មិថុនា​។​

​ខណៈ​ដែល កំណើន​សេដ្ឋកិច្ច​ចិន​កើនឡើង​ជិត​៥​ភាគរយ​នោះ សេដ្ឋកិច្ច​អាម៉េរិក ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះ​អស់​៤,៣​ភាគរយ​នៅ​ឆ្នាំនេះ និង​សេដ្ឋកិច្ច​នៃ​តំបន់​អឺរ៉ុប ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះ​អស់​៨,៣​ភាគរយ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF ដែល​បាន​ចេញផ្សាយ​នៅ​ខែ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​ធ្វើការ​នៅ​រោច​ក្រ​ផលិត​សក់​សិប្បនិម្មិត​មួយ នៅ​ខេត្ត​ហ្គី​ចូ​វ ប្រទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...