ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ រកឃើញសពក្មេងស្រីក្រមុំដែលដើរកាត់ផ្លូវកំពុងទឹកកួច កាលពីម៉ោង ១០ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ម្តាយជនរងគ្រោះឈ្មោះ សឿ តិល ស្រី អាអាយុ៥១ឆ្នាំរស់ក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ក្មេងស្រីរងគ្រោះឈ្មោះ យ៉ៃ ម៉ាយ៉ា ស្រីអាយុ១៣ឆ្នាំ។ នាងបានដើរចេញពីផ្ទះនិងក្មេងម្នាក់ទៀតដើរកាត់ទឹក ស្រាប់តែរបូតស្បែកជើង។ ស្ទុះទៅយកស្បែកជើង ក៏ត្រូវទឹកគួចយកទៅបាត់នៅ។
កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងយោធាក្រុង បានចុះជួយរក ដល់ម៉ោង៤ និង៣០នាទី ថ្ងៃដដែលទើបរកសពឃើញ៕/b