Home ព័ត៌មានជាតិ សន្តិសុខ នគរបាលខណ្ឌឫស្...

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ៣នាក់ ដកហូតគ្រឿង ញៀនមួយចំនួនធំ

ដោយៈសាវរក្ស/ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា នៅវេលាម៉ោង២៣: និង០០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ និងនៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ថា ជនសង្ស័យ ៣នាក់ ដែលកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបានមាន ១-ឈ្មោះ មាស សុចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច។ ២-ឈ្មោះស្រី តារា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់បឹងកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៣-ឈ្មោះ ញ៉េប សារ៉ាវុន ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...