Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត ន...

អភិបាលខេត្ត នាំក្រុមការងារ ចុះ បើកទ្វារ បង្ហូរទឹកបញ្ចៀសជំនន់ ក្នុងស្រុកបន្ទាយមាស

ដោយៈបូកគោ/កំពត: ក្រោយពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា កន្លងទៅនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ប្រមាណជាង ១.០០០ គ្រួសារ ស្ថិតក្នុងឃុំមួយចំនួន នៃស្រុកបន្ទាយមាស បានទទួលរងនូវ ផលប៉ះពាល់កម្រិត តិចតួច និងមធ្យម។ ជាការបញ្ចៀស នូវបញ្ហាប្រឈមធ្ងន់ធ្ងរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះទៅពិនិត្យ រួចសម្រេចបើកទ្វារបង្ហូរទឹក នៅស្ពានទាន់ហន់តែម្តង ។

នៅទីនោះ លោក ជាវ តាយ បានមានប្រសាសន៍ថាៈ តាមការកត់សម្គាល់ ជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង មិនបានបង្ក ផលប៉ះពាល់ខ្លាំងក្លាទេ។ ទឹកបានគ្របដណ្តប់ តែលើស្រែស្រូវ និងហូរចូលភូមិឋាន របស់បងប្អូនប្រជាពលរដ្ឋ តិចតួចប៉ុណ្ណោះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពេលក្រុមការងារជំនាញ បើកទ្វារទឹកត្រង់ចំណុចស្ពាន នៃព្រែកទាន់ហន់ ឱ្យហូរចុះទៅដៃសមុទ្រនោះ ស្ថានភាព នឹងវិលទៅដូចដើមវិញហើយ។ ប៉ុន្តែ អ្នកបច្ចេកទេស ក៏ត្រូវគិតគូរ និងប្រយ័ត្នប្រយែង ផងដែរ ចំពោះការបើកបង្ហូរនេះ ពោលគឺធ្វើយ៉ាងណាកុំឱ្យខ្វះទឹក ក្នុងស្រែ ក្រោយពេលរដូវភ្លៀង បានបញ្ចប់ទៅវិញនោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...