រោងចក្រសហគ្រាសចំនួន៣២ ប្រកាសផ្អាកការងារបណ្តោះអាសន្នដោយសារទឹកជន់លិច

ដោយ:ពៅនិមល/ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មកទល់ពេលនេះរោងចក្រ សហគ្រាសសរុបចំនួន៣២ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលតម្រូវឱ្យផ្អាកការងារជាបណ្តោះអាសន្ន និងជះឥទ្ធិពលដល់កម្មករនិយោជិតចំនួន២៧,៤៥១ននាក់។

យោងតាមតារាងតាមដានករណីរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលរងផលប៉ះពាល់ទឹកលិចដោយសារជំនន់ទឹកភ្លៀងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកាសែតរស្មីកម្ពុជាទទួលបាន នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំពោះផលប៉ះពាល់ពីការជន់លិចនេះ រោងចក្រនៅក្នុងរាជធានីភ្នំពេញរងគ្រោះសរុបចំនួន២៣កន្លែង រួមមាន៖ខណ្ឌពោធិ៍សែនជ័យ ចំនួន០៧រោងកច្រ ប៉ះពាល់កម្មករចំនួន៤,៤៧៤នាក់, ខណ្ឌកំបូលចំនួន០៣រោងចក្រ ប៉ះពាល់កម្មករចំនួន៤,២៥៦នាក់, ខណ្ឌដង្កោចំនួន១១រោងចក្រ ប៉ះពាល់កម្មករចំនួន៨,០៤៥នាក់ និងខណ្ឌសែនសុខចំនួន០២រោងចក្រ ប៉ះពាល់កម្មករចំនួន៥០៩នាក់។ ដោយឡែក រោងចក្រក្នុងខេត្តកណ្តាលឯណោះវិញ ប៉ះពាល់សរុបចំនួនន១១ ក្នុងនោះផ្អាកដំណើរការចំនួន០៩ទីតាំង ស្មើនឹងកម្មករនិយោជិតសរុបចំនួន១០,១៦៧នាក់។

សូមបញ្ជាក់ថា ក្នុងគោលបំណងដើម្បីបញ្ចៀសហានិភ័យការងារ និងការបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវតាមដានការព្យាករណ៍ឧតុនិយម សម្រាប់ត្រៀមជម្លៀសកម្មករអំឡុងពេលលិចទឹក និងត្រូវយកចិត្តទុកដាក់ចំពោះប្រព័ន្ធអគ្គិសនី និងកន្លែងទុកសារធាតុគីមីជាដើម។ រីឯកម្មករនិយោជិត ត្រូវគោរពតាមការណែនាំរបស់រោងចក្រ ហើយប្រយ័ត្នដោយខ្លួនឯង ចៀសវាងការនៅជិតប្រព័ន្ធអគ្គិសនី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...