ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងអង្គរកម្លាំងសមត្ថកិច្ចរបស់អង្គភាព៧១១ បានប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកខណៈពេលដែលកំពុងតែដឹកជញ្ជូនប្រជាពលរដ្ឋទៅលាងសំអាតផ្ទះ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
សពជនរងគ្រោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចរបស់អង្គភាព៧១១ បានប្រាប់ឲ្យដឹងថា ពួកគាត់ត្រូវបានទទួលបទបញ្ជាពីថ្នាក់លើមកដឹកជញ្ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយការលិចលង់ទឹកជំនន់នៅខណ្ឌដង្កោជាច្រើនថ្ងៃមកហើយ នៅព្រឹកនេះទឹកបានស្រកបន្តិចប្រជាពលរដ្ឋក៏បាននាំគ្នាទៅមើលផ្ទះ អ្នកខ្លះក៏ទៅលាងសំអាតដើម្បីចូលស្នាក់នៅវិញ
ពេលដែលកំពុងតែបើកអូប័រដឹកប្រជាពលរដ្ឋក៏បានក្រឡេកទៅមើលទឹកដែលមានស្មៅស្រាប់តែប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យមើល។
ពេលដែលសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សពយកមកធ្វើកោសល្យវិច័្ចយនៅវត្តសីសាញ់ សមត្ថកិច្ចបានធ្វើកុសលច័យទៅលើសពរួចទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារតែលង់ទឹកមិនពាក់ព័ន្ធករណីឃាតកម្មនោះទេ។ សពជនរងគ្រោះត្រូវបានតម្កល់នៅវត្តឬស្សីសាញ់រង់ចាំស្វែងរកសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕/b