
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅរសៀលថ្ងៃទី២០ខែតុលានគរបាលបានយកដីកាបង្គាប់ឱ្យចូលខ្លួននូវមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន៩នាក់ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅក្នុងខែវិច្ឆិកាខាងមុខនេះពាក់ព័ន្ធទៅនឹងករណីឧបឃាត ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០១៩ នៅអតីតស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដីកាកោះឲ្យចូលខ្លួនចេញដោយលោកសេងហៀងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន ៩នាក់មានដូចជា ១. លោកសម រង្ស៊ី២. លោកអេង ឆៃអ៊ាង៣. លោកស្រី មូរ សុខហួរ
៤. លោកអ៊ូ ច័ន្ទឬទ្ធិ៥. លោកហូរ វ៉ាន់៦. លោកឡុង រី៧. លោកម៉ែន សុថាវរិន្ទ្រ៨. លោកស្រី ជូឡុង សូមូរ៉ានិង៩. លោកនុត រំដួល។
ការកោះឲ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន ៩រូបចូលខ្លួនទៅតុលាការ គឺពាក់ព័ន្ធបទឧបឃាត ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩៕សរន

