Home ព័ត៌មានជាតិ សង្គម សិក្ខាសាលា ស្...

សិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន

ដោយៈមូលសម្បត្តិ/ភ្នំពេញ ៖ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ។

លោក ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដោយកំណត់យកប្រធានបទសំខាន់ចំនួន៣ មកធ្វើការពិភាក្សា ដែលប្រធានបទទី ១) អំពីទិសដៅនិងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។ ប្រធានបទទី ២) អំពីការវាយតម្លៃប្រសិទ្ធិភាពការអនុវត្តច្បាប់គាំពារបរិស្ថាន និងប្រធានបទទី ៣) អំពីការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ នេះតាមការអោយដឹងដែលក្រសួងបរិស្ថានផ្សាយនៅថ្ងៃទី20ខែតុលានេះ។

ក្នុងឱកាសនោះលោក សៅ សុភាពរដ្ឋលេខាធិការនិងជាអធិបតីបើកសិក្ខាសាលា បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការ កំណត់នូវគោលនយោបាយ ផែនការសកម្មភាព និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុល បរិស្ថាននានា ប្រកបដោយភាពច្បាស់លាស់ ដោយមានការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគី ឬ ដៃគូ ពាក់ព័ន្ធទាំងអស់ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើតដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទៅក្នុងទឹក ឬ ដី។

លោកសៅ សុភាព បញ្ជាក់បន្ថែមថា ឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹត្យ លេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការតម្រូវឱ្យបង់ថ្លៃថង់ប្លាស្ទិកនៅតាមទីផ្សារទំនើប និងការបញ្ឈប់ការផលិត ការនាំចូលថង់ប្លាស្ទិកទំហំតូច និងមានកម្រាស់ស្តើងមិនអាចប្រើប្រាស់ឡើងវិញបាន។ ប៉ុន្តែ និន្នាការនៃការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើតែមួយលើក គឺនៅតែមានកំណើនខ្ពស់ ពិសេសសមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន គឺមានសំណល់ជាប្លាស្ទិករហូតដល់ជិត ៣០ ភាគរយ។

លោក បានលើកឡើងដែរថា តាមរយៈប្រធានបទសិក្ខាសាលានាពេលនេះ យើងនឹងធ្វើការពិភាក្សារួមគ្នា ដើម្បីកំណត់ឱ្យបានកាន់តែច្បាស់ពីបញ្ហាសំណល់ប្លាស្ទិក ពិសេស ការកំណត់នូវជម្រើសវិធានការចាំបាច់ និងសមស្របសម្រាប់ការឈានទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬ សម្ភារៈប្លាស្ទិកដែលប្រើបានតែ១ដង និងសម្រាប់បង្កើនប្រសិទ្ធភាពការ គ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈការរកដំណោះស្រាយលើកកម្ពស់សកម្មភាពកែច្នៃ ឬ ការទាញយកធនធាន ពីសំណល់ប្លាស្ទិក ដើម្បីធានាថាការបោះចោលសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន ត្រូវតែបានកាត់បន្ថយ នាពេលអនាគត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​កាណាឌីយ៉ា​នៅ​ជិត​ផ្ល...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័...

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេ...