សេចក្តីជូនដំណឹងយានយន្តគ្រប់ប្រភេទត្រូវបានផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០Cពីស្រុកកំពង់លែងទៅកាន់ខេត្តកំពង់ធំបណ្តោះអាសន្ន

ដោយ:កង្រី/កំពង់ឆ្នាំង: បើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យសាលាស្រុកកំពង់លែងបានបញ្ជាក់អោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សាលាស្រុកកំពង់លែងស្ដីពីការផ្អាកបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវ 50C ពីចំណុចភូមិកង្កែប ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងលំអិត ដូចមានខ្លឹមសារជូនភ្ជាប់ខាងក្រោមនេះផងដែរ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានអោយដឹងថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមនៅថ្ងៃទី 20 តុលា 2020 ទឹកមានកម្ពស់ 7 . 22ម៉ែត្របើធៀបនិងឆ្នាំ២០១៩ ទឹកទន្លេមានកម្ពស់៧.៦៤ម៉ែត្រចំពោះស្ថានភាពទឹកភ្លៀងមានកំរិត១.៣០ ម.មកម្ពស់ទឹកទន្លេដែលត្រូវប្រកាសអាសន្ន១១ម៉ែត្រ។

ស្ថានភាពទឹកទន្លេត្រូវគេមើលឃើញមានការឡើងរហូតតែទឹកទន្លេមិនទាន់ដល់កម្រិតធ្ងនធ្ងដែលត្រូវជម្លៀសប្រជាពលរដ្ឋនៅឡើយទេ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...