ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​២០០​​គ្រួសារ​នៅវត្តកូនក្អែក​ទទួល​បាន​អំណោយ​របស់​ព្រឹទ្ធសភា​


​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ទី​២០ ខែតុលា ឆ្នាំ​២០២០ លោក​ទេព ង​ន អនុ​ប្រ​ធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២០០​គ្រួសារ ដែល​ស្ថិតនៅ​ទីទួល​សុវត្ថិ​ភាព​ក្នុង​វត្ត​ឯក​សុវណ្ណ​ហៅ​វត្ត​កូន​ក្អែក ភូមិ​កូន​ក្អែក​១ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។​

​អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួលបាន​ក្នុង​១​គ្រួសារៗ​រួមមាន​៖​អង្ករ​២០​គីឡូក្រាម ទឹកបរិសុទ្ធ​១​កេស មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប​៕ R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...