ដោយភ្នំដែក/ព្រះវិហារ៖កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២០លោកកងសៅគុណប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន។លោកម៉ប់ធីរិតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារព្រមទាំងរដ្ឋបាលស្រុកជ័យសែន។បានចុះពនិត្យនិងចែកអំណោយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសំរោង ឃុំតស៊ូ និងភូមពើក ឃុំពទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ចំនួន៦គ្រួសារ ។

ក្នុងឱកាសនោះលោកប្រធាននិងក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពទីតាំងទឹកជំនន់ជនលិចផ្លូវផ្ទះសម្បែងដំណាំប្រជាពលរដ្ឋនិងបានជួយប្រក់តង់និងដំបូលស័ង្កសីជូនគ្រួសារក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ដោយឃើញពីភាពកង្វះខាតរបស់ប្រជាពលរដ្ឋលោកប្រធានបាននាំយកអំណោយមកចែកជូនចំនួន ៦គ្រួសារ សរុបរួមមាន អង្ករចំនួន៦បាវស្មើ១៥០ គីឡូក្រាម។

មីខ្លាឃ្មុំចំនួន៦កេះត្រីខចំនួន៦យួរទឹកស៊ីអ៊ីវចំនួន១២ដបធុងចម្រោះទឹកស្អាតចំនួន៦ឈុតសាប៊ូដុំសម្រាប់ដុសខ្លួនចំនួន ១៧០ដុំសាប៊ូលាងដៃចំនួន ៤០ ដុំប៊ីដុងជ័រចំណុះ២០ លីត្រ ចំនួន ៩០ ប៊ីដុង មកចែកជូនផងដែល។
លោកប្រធានក្រុមការងារបានបន្តថានៅព្រឹកនេះជំនន់ទឹកភ្លៀងបើធៀបនិងថ្ងៃម្សិលមិញកើនលើស៦តឹក ហេតុដូចនេះបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមព្រោះកម្ពស់ទឹកអាចកើនឡើងបន្តទៀត ដោយហេតុភ្លៀងនៅតែបន្ត។ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់បើមានករណីអ្វីមួយខុសប្រក្រតី ដើម្បីរកទីទួលសុវត្ថិភាព។

តាមរបាយការណ៍រដ្ឋបាលឃុំ ពុទ្រា ស្រុកជ័យសែន នៅព្រឹកនេះបានឱ្យដឹងថា នៅភូមិពុទ្រាលិច លិចផ្លូវចំនួន៣ខ្សែរ សរុប១២៣០ម៉ែត្រ លិចស្រែចំនួន ៨០ហិកតា និងចម្ការ១៥ហិកតា។ភូមិបរ លិចផ្លូវ ១ខ្សែរ ប្រវែង ១៣០ម៉ែត្រ លិចផ្ទះចំនួន១០ខ្នង លិចស្រែ ២១ហិកតា និងចម្ការ ៤ហិកតា។ភូមិពើក លិចផ្ទះ ១ខ្នង លិចស្រែ ៩២ហិកតា ចម្ការមន ៣ហិកតា។ភូមិក្រវ៉ាន់ លិចស្រែ ១១ហិកតា និងចម្ការ ២ហិកតា៕S/

