• ក្របខណ្ឌ Champions League រដូវកាល២០២០ / ២០២១
(23:55) Real Madrid vs Shaktar Donetsk
(23:55) Red Bull Salzburg vs Moscow
(02:00) Ajax vs Liverpool
(02:00) Bayern Munich vs Atl. Madrid
(02:00) Inter Milan vs Monchengladbach
(02:00) Manchester City vs Porto
(02:00) Midtjylland vs Atalanta
(02:00) Olympiakos Piraeus vs Marseille
វិភាគគូល្អ
Ajax vs Liverpool
ក្រុម Liverpool ចាប់ផ្តើមយុទ្ធនាការក្របខណ្ឌឆេមពានលីករដូវកាល២០២០/២១ ដោយត្រូវជួបជាមួយក្រុមខ្លាំងមួយនៅតំបន់អឺរ៉ុប។
ក្រុមពីរផ្សេងទៀតនៅក្នុងពូលជាមួយគ្នានេះមានក្រុម Atalanta ដែលធ្លាប់ឡើងដល់វគ្គ៨ក្រុម ចុងក្រោយកាលពីរដូវកាលមុន និងក្រុម Midtjylland ។ ក្រុមរបស់លោក យើហ្គេន ក្លប់ (Jurgen Klopp) បានលើកពានក្លឹបជើងឯកក្នុងពិភពលោក និងពានជើងឯកក្របខណ្ឌព្រីមីញ៉េលីក ប៉ុន្តែពួកគេបាត់បង់ពានជើងឯកអឺរ៉ុប។
ក្រុមហង្សក្រហមចាញ់ក្រុម Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយប្រាកដជាចង់ធ្វើ ឲ្យបានល្អជាងមុននៅរដូវកាលនេះ។ ការប្រកួតថ្មីៗនេះ ក្រុម Liverpool ហាក់ដូចជាមិនទាន់ បង្ហាញទម្រង់លេងកម្រិតកំពូលដូចជារដូវកាលមុននោះទេ។
កាលពីចុងសប្តាហ៍ ក្រុមនេះបានត្រឹមស្មើ ២-២ ជាមួយក្រុម Everton ហើយលទ្ធផលនេះកើត មានបន្ទាប់ពីពួកគេចាញ់ក្រុម Aston Villa ៧-២ និងត្រូវបានទម្លាក់ចេញពីក្របខណ្ឌ EFL Cup ដោយក្រុម Arsenal ជាមួយនឹងការទាត់បាល់ប៉េណាល់ទី។
បីប្រកួតក្នុងចំណោម៦ប្រកួតចុងក្រោយនៅក្របខណ្ឌឆេមពានលីក ក្រុមនេះបានត្រឹមចាញ់។ ក្រុមនេះមានស្ថិតិល្អកាលពីឆ្នាំ២០១៨ នៅពេលពួកគេអាចរកបានជ័យជម្នះក្រៅទឹកដី៥ ប្រកួតជាប់គ្នានៅក្នុងក្របខណ្ឌនេះ។
ក្រុម Liverpool នឹងអវត្តមានកីឡាករ វើហ្គីល វ៉ាន ឌីក (Virgil Van Dijk) រយៈពេលយូរហើយវា មិនមែនជាព័ត៌មានល្អទេសម្រាប់ក្រុមនេះដែលរបូតគ្រាប់បាល់ច្រើន។ មានមួយប្រកួតក្នុង ចំណោម៨ប្រកួតចុងក្រោយនៅក្រៅទឹកដីក្រុមទាំងពីរនេះមិនទាន់រកបានគ្រាប់បាល់ នៅឡើយទេ។
ចំណែកក្រុម Ajax ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌឆេមពានលីកកាលពីពីររដូវកាលកន្លងទៅ ប៉ុន្តែបានលក់កីឡាករកំពូលៗជាច្រើនចាប់តាំងពីពេលនោះមក។ ប៉ុន្តែកាលពីរដូវកាលមុន ក្រុមនេះខកខានមិនបានឆ្លងផុតវគ្គជម្រុះក្នុងពូលផងទេ។ ក្រុមនេះបានបញ្ចប់១០ពិន្ទុនៅក្នុងពូល ប៉ុន្តែនៅតែអាចបញ្ចប់ត្រឹមលេខរៀងទី៣។
ក្រោយមក ក្រុមនេះបន្តចាញ់ក្រុម Getafe នៅវគ្គ៣២ក្រុមចុងក្រោយនៅក្របខណ្ឌ Europa League ដូច្នេះប្រាកដជាចង់ធ្វើឲ្យបានល្អនៅពេលនេះ។ ក្រុម Ajax ឈរនៅលេខរៀងទី២ ស្របពេលក្រុមនេះរកបានជ័យជម្នះ៤ប្រកួតនិងចាញ់មួយប្រកួតឆ្លងកាត់៥ប្រកួតក្នុងលីក។
កាលពីថ្ងៃអាទិត្យ ក្រុមនេះបានយកឈ្នះក្រុម Heerenveen ៥-១ ក្នុងទឹកដី ដោយរកបាន២ គ្រាប់។ នោះគឺជាស្ថិតិល្អមួយនៅក្របខណ្ឌឆេមពានលីក ប៉ុន្តែពីរប្រកួតចុងក្រោយក្រុមនេះ ចាញ់ក្រុម Chelsea និងក្រុម Valencia ។ ទោះបីជាយ៉ាងណា ក្រុម Liverpool មានសង្ឃឹមឈ្នះ ច្រើន៕
ទស្សន: Ajax 2-3 Liverpool
Bayern Munich vs Ath. Madrid
ក្រុម Bayern Munich នឹងចាប់ផ្តើមការពារតំណែងជើងឯកនៅក្របខណ្ឌឆេមពានលីកនៅ ពេលពួកគេត្រូវជួបប្រកួតជាមួយក្រុម Atletico Madrid ក្នុងទឹកដីនៅថ្ងៃពុធក្នុងពូល A ។
ក្រុមទាំងពីរនេះឈានជើងចូលរួមការប្រកួតនេះដោយមានស្ថិតិឈ្នះក្នុងលីកដូចគ្នា។ ក្រុម Bayern បានយកឈ្នះក្រុម Arminia Bielefeld ៤-១ ពីក្នុងទឹកដីនៅក្របខណ្ឌ Bundesliga ខណៈក្រុម Atletico រកបានជ័យជម្នះ២-០ លើក្រុមកម្រិតមធ្យម Celta Vigo ។
កាលពីរដូវកាលមុន ក្រុម Bayern ឈ្នះការប្រកួតទាំងអស់នៅក្របខណ្ឌឆេមពានលីកខណៈពួក គេបន្តលើកពានជើងឯក ហើយពិតជាមានអារម្មណ៍សប្បាយចិត្តក្នុងចាប់ផ្តើមការប្រកួតនៅពហុ កីឡាដ្ឋាន Allianz Arena ទីដែលពួកគេមិនទាន់ស្គាល់ពាក្យថា ចាញ់រយៈពេលជិតមួយឆ្នាំ។
កាលពីលើកមុន ក្រុម Bayern ចាញ់ការប្រកួតក្នុងទឹកដីគឺកើតមានកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបន្តដោយមិនស្គាល់ពាក្យថា ចាញ់ក្នុង១៦ប្រកួត។ ប៉ុន្តែក្រុមនេះមានបញ្ហាបន្តិចបន្តួចដែរ ដោយនៅរដូវកាលនេះ ពួកគេចាញ់ក្រុម Hoffenheim ៤-១ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមនេះហាក់ដូចជាស្តាទម្រង់លេង ហើយបន្តយកឈ្នះបួនប្រកួតជាប់គ្នា។
ក្នុង១១ប្រកួតជាប់គ្នានៅក្របខណ្ឌឆេមពានលីក ក្រុម Bayern រក្សាបានស្ថិតិឈ្នះយូរជាងគេក្នុង ប្រវត្តិសាស្ត្រនៃការប្រកួតនៅក្របខណ្ឌនេះ។ ក្រុមនេះឈ្នះ៦ប្រកួតក្នុង៧ប្រកួតក្នុងទឹកដី នៅក្របខណ្ឌឆេមពានលីក ហើយរកបាន២ឬច្រើនជាងនេះក្នុង៦ប្រកួត។
នេះគឺជាលើកទី៤ហើយ ដែលក្រុមទាំងពីរប្រឈមមុខដាក់គ្នានៅក្របខណ្ឌឆេមពានលីក ហើយក្រុមទាំងពីរនេះអាចរកបានជ័យជម្នះពីរប្រកួតដូចគ្នា។
ក្រុមទាំងពីរឈានជើងចូលរួមការប្រកួតនេះ បន្ទាប់ពីពួកគេចាប់ផ្តើមបានល្អដូចគ្នានៅ រដូវកាលនេះ ដោយមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេហើយបន្ទាប់ពីរក្សាបានឃ្លីនស៊ីត ៣ប្រកួតជាប់គ្នា។ ក្រុម Atletico បានយកឈ្នះក្រុម Celta Vigo ២-០ នៅក្នុងដំណើរទៅកាន់ ប្រទេសអាល្លឺម៉ង់ ដោយកីឡាករជើងចាស់ ល្វីស ស្វារ៉េស (Luiz Suarez) រកបានគ្រាប់បាល់ទី៣ របស់ខ្លួនក្នុងការបង្ហាញមុខ៤ប្រកួតសម្រាប់ក្រុម Atletico ។
ក្រុម Atletico ដឹងច្បាស់ពីវិន័យនៅតំបន់ការពាររបស់ខ្លួនហើយបន្ទាប់ពីរបូតត្រឹម១ក្នុង៤ ប្រកួតចុងក្រោយនៅរដូវកាលនេះ ពួកគេស្វែងរកឱកាសបន្ថែមទម្រង់លេងដ៏ល្អនៅទីនេះ ហើយយើងរំពឹងថា នឹងមានការប្រកួតដ៏តឹងតែងមួយនៅពេលខាងមុខនេះ។
ក្រុម Atletico ធ្លាប់រក្សាបានឃ្លីនស៊ីត១ប្រកួតនៅក្នុង៦ប្រកួតក្រៅទឹកដីនៅក្របខណ្ឌឆេមពាន លីក ហើយរបូត២គ្រាប់ឬច្រើនជាងនេះក្នុងបួនប្រកួតចំណោម៦ប្រកួតចុងក្រោយ ។
ទស្សន: Bayern Munich 3-1 Atletico Madrid
Real Madrid vs Shakhtar
ក្រុម Real Madrid ជួបបរាជ័យយ៉ាងអាម៉ាស់នៅក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៍ ហើយ នឹងស្វះស្វែងស្តាមុខមាត់ឡើងវិញ នៅពេលពួកគេចូលរួមប្រកួតនៅក្របខណ្ឌឆេមពានលីក ស្របពេលពួកគេត្រូវប្រឈមមុខជាមួយក្រុមកម្រិតមធ្យមមួយនៅអឺរ៉ុបគឺក្រុម Shakhtar Donetsk នៅថ្ងៃពុធនេះ។
ឈានជើងចូលរួមការប្រកួតនេះ ក្រុមទាំងពីរមានលទ្ធផលខុសគ្នា ដោយក្រុម Shakhtar រកបានជ័យជម្នះ១ប្រកួតលើក្រុម Lviv ៥-១ ក្នុងទឹកដី ខណៈក្រុម Real Madrid ចាញ់ក្រុមចំណូល ថ្មី Cadiz ១-០ ក្នុងទឹកដី។
ក្នុងការប្រកួតនេះ ប្រធានក្រុម សឺជីអូ រ៉ាម៉ូស (Sergio Ramos) របស់ក្រុម Real Madrid បង្ខំចិត្តប្តូរចេញនៅតង់ទី២ ដោយសង្ស័យថា មានរបួសក្បាលជង្គង់ ហើយមិនទាន់ច្បាស់ថា តើកីឡាកររូបនេះនឹងបង្ហាញមុខសម្រាប់ការប្រកួតនៅថ្ងៃពុធឬយ៉ាងណានោះទេ។
នេះជាបរាជ័យលើកទី២ហើយនៅរដូវកាលនេះដែលក្រុម Real Madridខកខានមិនបានរកគ្រាប់ បាល់ក្នុងការប្រកួតក្នុង២០ប្រកួតចុងក្រោយ។ ឈានជើងចូលរួមការប្រកួតនេះ ក្រុម Real Madrid សង្ឃឹមថា ពួកគេនឹងត្រឡប់ទៅរកទម្រង់លេងល្អក្នុងទឹកដីវិញបន្ទាប់ពីឈ្នះ៨ប្រកួត ក្នុងចំណោម១០ប្រកួតចុងក្រោយ។
ក្រុមនេះប្រាកដជាចងចាំនៅពេលពួកគេចាញ់ការប្រកួតចុងក្រោយក្នុងទឹកដីនៅក្របខណ្ឌឆេមពានលីក ដោយសារក្រុម Manchester City 2-1 នៅវគ្គ៨ក្រុមចុងក្រោយកាលពីរដូវកាលមុន។
ក្រុមនេះចាញ់ការប្រកួតទាំងពីរជើង បើទោះបីជាគេចាត់ទុកថាជាក្រុមជោគជ័យបំផុតនៅ ក្របខណ្ឌនេះក៏ដោយ ប៉ុន្តែថ្មីៗនេះ ពួកគេធ្វើមិនសូវបានល្អទេ។នៅក្នុង១១ប្រកួតចុងក្រោយ នៅក្របខណ្ឌឆេមពានលីក ក្រុម Real Madrid ឈ្នះបួនប្រកួតប៉ុន្តែពួកគេរក្សាឃ្លីនស៊ីតតែ ពីរប្រកួតប៉ុណ្ណោះ។
នៅក្នុង១១ប្រកួតចុងក្រោយនៅក្របខណ្ឌឆេមពានលីក ក្រុម Real Madrid ឈ្នះត្រឹមបួនប្រកួត និងមានតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម១១ ដែលពួកគេរក្សាបានឃ្លីនស៊ីត។
វាគឺជារឿងឈឺចាប់ផងដែរសម្រាប់ពួកគេក្នុងទឹកដីដោយឈ្នះត្រឹម១ប្រកួតចំណោម៦ ប្រកួតចុងក្រោយនិងចាញ់បីប្រកួត។ ទោះបីជាយ៉ាងណា ក្រុមនេះរកបានគ្រាប់បាល់ក្នុង ៥ ប្រកួតចុងក្រោយក្នុងទឹកដី។ ពួកគេរបូត៥គ្រាប់ក្នុង៦ប្រកួតចុងក្រោយ។
ក្រុម Real Madrid មិនល្អដូចជាពួកគេធ្លាប់ធ្វើបានកាលពី៥ឆ្នាំមុនទេនៅពេលពួកគេយកឈ្នះ ក្រុម Shakhtar ៤-០ និងឈ្នះ ៤-៣ ក្នុងរយៈពេលពីរខែ។ ក្រុមយក្សអ៊ុយក្រែននេះគួរតែដឹង ច្បាស់ពីរឿងនេះ និងសប្បាយចិត្តនៅពេលជួបជាមួយក្រុម Real Madrid បន្ទាប់ពីពួកគេចាញ់ ក្នុងទឹកដី និងគ្មានវត្តមានអ្នកគាំទ្រដើម្បីផ្តល់កម្លាំងចិត្តនោះ។
ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅក្នុងការប្រកួតកម្រិតកំពូលនៃវិស័យ បាល់ទាត់អឺរ៉ុបនេះ៕ ប្រែសម្រួលៈ ពិសិដ្ឋ
ទស្សន: Real Madrid 2-0 Shakhtar