អ្នក​អាច​ប្រើ​អ្វីខ្លះ​កក់សក់​ជំនួស​សាប៊ូ​?

ថា​តើ​យើង​អាច​ប្រើ​អ្វី​ខ្លះមក​កក់សក់​ជំនួស​សាប៊ូកក់សក់​បាន​? កុំ​បារម្ភ​!

១. ម្សៅ Baking soda
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ចំនួន ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ ១ ពែង​។ សម្រាប់​អ្នក​ដែលមាន​សក់​ក្រាស់​និង​រួញ​អាច​ត្រូវការ​ម្សៅ Baking soda ច្រើនជាង​អ្នកដែលមាន​សក់​ស្ដើង​និង​ស្ងួត​។ កូរ​ល្បាយ​ឱ្យ​រលាយ​សព្វ សឹម​ចាក់​ចូល​ដប​។ ច្របាច់​ល្បាយលើ​សក់​សើម និង​កក់​ពី​គល់​ដល់​ចុង​នៃ​សក់ ហើយ​លាង​សម្អាត​ដូច​ពេល​ធម្មតា​។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រមាណ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង​។ កូរ​អោយ​សព្វ​សឹម​ប្រើប្រាស់​ល្បាយ​នេះ​លាង​សម្អាត​សក់​ក្រោយពេល​កក់​ជាមួយ សាប៊ូ​រួច​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី​សឹម​លាង​សម្អាត​សក់​ចេញ​ម្ដងទៀត ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើងវិញ​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

៣. ស៊ុត​
​គោះ​ស៊ុត​មួយ​គ្រាប់​ដាក់​ក្នុង​ដប​រួច​ក្រឡុក​ឱ្យ​សព្វ​។ នៅពេល​ងូតទឹក​ចូល​ចាក់​ស៊ុត​ដែល​ក្រឡុក រួច​នោះ​លើ​សក់​ដែល​សើម​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ៣ នាទី សឹម​លាង​សម្អាត ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

៤. ប្រទាល​កន្ទុយក្រពើ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើស​ក់ និង​ស្បែក ក្បាល ហើយ​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​

៥. ទឹកក្រូច​ឆ្មារ​ស្រស់​
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក ២ ពែង រួច​ចាក់​ចូល​ដប​ហើយ​ក្រឡុក​ឱ្យ សព្វ​ល្អ​។ ជា​បន្ត​អ្នក​ត្រូវ​ចាក់​ល្បាយ​លើស​ក់ ហើយ​ម៉ាស្សា​វា​សម្រាប់​រយៈពេល​ពី ២ ទៅ​៣​នាទី សឹម​លាង​សម្អាត​ចេញ​។​

៦. តែ
​ឆុងតែ ១ ប៉ាន់ រួច​ទុកឱ្យ​ចុះ​ត្រជាក់ សឹម​ចាក់​លើ​សក់​ដើម្បី​លាង​សម្អាត​ជាការ​ស្រេច​។​

៧. ប្រេង​អូ​លីវ​
​បរិមាណ​ដែល​ត្រូវ​ប្រើប្រាស់ គឺ​អាស្រ័យ​លើ​ប្រវែង​នៃ​សក់​។ សម្រាប់​សក់​ខ្លី​ត្រឹម ១ ស្លាបព្រា បាយ​នៃ​ប្រេង​អូ​លីវ​ក្ដៅ​ឧណ្ហៗ គឺ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​សក់វែង​អាច​ត្រូវការ​ប្រេង​អូ​លីវ​ដល់​ទៅ ៤ ស្លាបព្រា​បាយ​។ ដុស​ម៉ាស្សា​ប្រេង​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង សម្អាត​ចេញ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...