Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​លើកយក...

តុលាការ​លើកយក​សំណុំរឿង​ឧបឃាត​ដែលមាន​លោក​សមរង្ស៊ី​និង​គូកន​ប្រាំបី​នាក់​ទៀត​មក​បើកសវនាការ នៅ​ថ្ងៃ​១១វិច្ឆិកាខាងមុខនេះ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ឧបឃាត ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ដែលមាន​លោក សម រង្ស៊ី និង​គូកន ៨ នាក់​ទៀត ជា​ជនជាប់ចោទ មក​បើកសវនាការ​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​សវនាការ​នេះ​មាន​លោក ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សុង ប៊ុណ្ណា​រិ​ទ្ធ និង​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ព្រមទាំង​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​។​

​តាម​មាត្រា ២៧ និង មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពីបទ​ឧបឃាត បានបញ្ជាក់​ថាៈ លោក​សម រង្ស៊ី និង​គូកន ៨ នាក់​ទៀត ត្រូវ​ប្រឈម​នឹង​ការ ជាប់ពន្ធនាគារ ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ បើសិនជា​ក្រុមប្រឹក្សា​ជំនុំជម្រះ រកឃើញថា មាន​ពិរុទ្ធភាព ដូច​ការចោទប្រកាន់​នេះ​មែន​។​

​ដោយសារ​ជនជាប់ចោទ​ទាំងអស់ បានគេច​ខ្លួន ទៅ​ក្រៅប្រទេស ទើប​នៅ​រសៀល ថ្ងៃទី​២០ ខែតុលា តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល យក​ដីកាកោះ​ឱ្យចូល​ខ្លួន នូវ​មន្ត្រីជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​នាក់ មក​បិទ​នៅ​អតីត​ស្នាក់ការ​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ដីកាកោះ​ឲ្យ​ចូលខ្លួន ចេញ​ដោយ​លោក សេង ហៀ​ង តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅៈ ១. លោក​សម រង្ស៊ី អាយុ​៧០​ឆ្នាំ , ២. លោក អេង ឆៃអ៊ាង អាយុ​៥៣​ឆ្នាំ . ៣.​លោកស្រី មូរ សុខ​ហួរ អាយុ​៦៥​ឆ្នាំ . ៤.​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ អាយុ​៥០​ឆ្នាំ , ៥. លោក​ហូរ វ៉ាន់ អាយុ​៧១​ឆ្នាំ , ៦. លោក ឡុង រី អាយុ​៤៩​ឆ្នាំ , ៧.​លោក ម៉ែន សុថា​វរិ​ន្ទ្រ អាយុ​៥៩​ឆ្នាំ , ៨. លោកស្រី ជូ​ឡុង សូ​មូរ៉ា អាយុ​៦៩​ឆ្នាំ និង​៩. លោក​នុត រំដួល អាយុ​៧២​ឆ្នាំ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​រាជធានី​អំពាវនាវ​ឲ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ប្រគល់​ប្រកាស​តែងតាំង​មន្...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...