ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈធនាគារជាតិនៃកម្ពុជាបានជូនដំណឹងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះអំពីការដាក់ដេញថ្លៃប្រាក់់ដុល្លារអាម៉េរិកចំនួន៥០លានដុល្លារនៅក្នុងសប្តាហ៍នេះ(សូមអានសេចក្តីជូនដំណឹងភ្ជាប់់ជាមួយ)។
ធនាគារជាតិនៃកម្ពុជាបានពន្យល់់ថាក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។
ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែកក្សាស្ថិរភាពថ្លៃឲ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាម៉េរិកចំនួន៥០ លានដុល្លារអាមេរិក។ ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាម៉េរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់៕សរន