“Mode One” ជាផ្នែកទី ៣នៃ ភាពរីកចំរើនរបស់iOneរយៈ ពេល១៥ ឆ្នាំនេះ បង្ហាញពីការ​ប្តេជ្ញា ចិត្តនៅក្នុងការផ្លាស់​ប្តូរ​ទៅកាន់វិស័យឌីជីថល

ដោយៈសុផល/ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសអបអរខួបលើកទី១៥ ឆ្នាំ​នៃការធ្វើអាជីវកម្មរបស់ហាង iOne នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនដ៏ធំមួយនេះ គឺបានធ្វើការចែករំលែកនូវព័ត៌មានជាច្រើនសំរាប់ប្រជាជនកម្ពុជា ដោយបាន​បង្ហាញ​ពី​សកម្មភាពនានារបស់ខ្លួន មានដូចជា ការបង្កើតនូវកម្មវិធីប្រូម៉ូសិន និងកម្មវិធី​លើកទឹក​ចិត្តអតិថិជន ក៏ដូចជា ការធានារាល់ការលំបាករបស់អតិថិជនជាដើម។

ជាមួយនឹងភាពរីកចំរើននេះគឺមានឆ្លងកាត់នូវការធ្វើផែនការ​ជាក់លាក់ដែល​មាន​បាវច​នា​ចំនួនបី ដោយកាលពីសប្តាហ៍មុននេះ ក្រុមការងាររបស់អាយវ័ន បានចែករំលែក​ចំនួន​ពីររួចមកហើយនោះគឺ ផ្នែកទី #1: The One You Trust និងផ្នែកទី #2: One For All។សម្រាប់បាវចនាទី៣ គឺ “Mode One”។ ខ្លឹមសារសំខាន់​នៅក្នុង​ចំណុចទីបី​នេះ គឺជា បង្ហាញអំពីការប្តេជ្ញាចិត្ត​ក្នុងការផ្លាស់ប្តូរទៅលើវិស័យឌីជីថល​នេះដែល​ផ្លាស់​ប្តូរនូវវិធីដែលយើងធ្វើការនៅក្នុងពេលបច្ចុប្បន្ន ថ្ងៃស្អែក និងនៅក្នុងទសវត្សន៍​បន្ទាប់​ទៀត។ ការដំណើរការនៃការផ្លាស់ប្តូរឌីជីថលរបស់យើងចាប់ផ្តើមច្រើនជាង ១០ ឆ្នាំ​មកហើយ។

នៅថ្ងៃនេះ ប្រព័ន្ធឌីជីថលរបស់ iOne គឺជាការផ្លាស់ប្តូរទៅលើ SAP-ERP តាមរយៈ​ប្រព័ន្ធCRM​&Business Intelligent Systemsដែលនៅក្នុងនោះមានE-commer​c​e ​platform ដែលធ្វើការពង្រឹងទៅលើបទពិសោធន៍​កាន់តែងាយស្រួល​នៅក្នុងការ​ទិញ​ទំនិញតាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដែល​ត្រឹមត្រូវ​សម្រាប់​អតិថិជន​ជាច្រើនរបស់ iOne។អតិថិជន iOneពេលនេះអាចទិញទំនិញ​បានយ៉ាង​ងាយ​ស្រួលតាមរយៈកម្មវិធី iOneCard App & វេបសាយក្រៅពីការមកទិញនៅ​ហាងលក់​ផ្ទាល់​​របស់ហាងតែម្តង។ នេះគឺជាវិធីសាស្រ្តដ៏ងាយស្រួល​បំផុតសម្រាប់​អតិថិជនក្នុង​ការទិញទំនិញពីហាងរបស់ iOne។

សម្រាប់ផ្នែកខាងក្នុងរបស់ក្រុមហ៊ុន iOne វិញនោះ មិនត្រឹមតែមានគោលដៅក្នុង​ការ​បញ្ឈប់នូវការប្រើប្រាស់ក្រដាសប៉ុណ្ណោះទេយើងក៏ប្រើប្រាស់​នូវក្លោដ​របស់យើង​ជាមួយ​នឹង iOneCloud – ដែលជាសេវាកម្មក្លោដដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។តាម​រយៈ​ការប្រើប្រាស់នូវ iOneCloud នេះ យើងអាចធ្វើការចែករំលែកនូវហេដ្ឋារចនា​សម្ព័ន្ធ​ក្លោដរបស់ iOne និងភាពជំនាញរបស់យើងជាមួយនឹងអតិថិជនជាច្រើនរបស់ iOne បានថែមទៀតផង។

iOne គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់នូវដំណោះ​ស្រាយទៅលើក្លោដ​ពេញលេញ​ប្រកប​​ដោយភាពជំនាញនៅក្នុងការបំពេញនូវតម្រូវ​ការសេវាកម្មក្លោដដែល​មាន​ការ​កើន​ឡើងខ្លាំងសម្រាប់អតិថិជនជាច្រើនរបស់យើង។

ដំណើរការនៃការផ្លាស់ប្តូរទៅលើប្រព័ន្ធឌីជីថលអាជីវកម្មរបស់ក្រុមហ៊ុននេះ គឺធ្វើការ​ធានា​ថា ក្រុមហ៊ុន iOne នៅតែបន្តក្នុងការនាំមុខទៅលើនិន្នាការថ្មីៗ​ជាច្រើននា​ពេល​អនាគត ឬ “mode”​នៅក្នុងប្រទេសកម្ពុជា។ iOne មានគោលដៅនាពេលអនាគត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងពេលបច្ចុប្បន្ននេះ និងបទពិសោធន៍រយៈពេល ១៥ ឆ្នាំនេះប្រកបដោយភាពស្ទាត់ជំនាញបំផុត។ ជាមួយនឹងក្រុមហ៊ុន iOne យើងនឹង​ធ្វើ​ការ​ផ្លាស់ប្តូរនូវវិស័យឌីជីថលកាន់តែអស្ចារ្យសម្រាប់ទសវត្សន៍ថ្មីនេះ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...