បញ្ហាស្នាមខ្សែលើថ្ងាសមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ!
១. ទទួលទានទឹកឱ្យបានច្រើន
មួយក្នុងចំណោមវិធីដ៏ងាយនិងប្រសើរបំផុតដើម្បីបំបាត់ស្នាមខ្សែ ឬស្នាមជ្រួញលើថ្ងាស គឺការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗជាប្រចាំ។ វិធីនេះជួយរក្សាសំណើមដល់កោសិកាស្បែកកាត់បន្ថយរូបរាងនៃស្នាមជ្រួញ ឬសញ្ញានៃភាពចាស់តាមវ័យ។ ការទទួលទានក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ និងធ្វើឱ្យសម្រស់របស់អ្នកមើលទៅក្មេងជាងវ័យ ផងដែរ។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមជ្រួញឱ្យបានជាប្រចាំ។
៣. ប្រេងដូង ឬប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងណាមួយក្នុងចំណោមប្រេងទាំងពីរនេះលើស្នាមជ្រួញ ឬស្នាមខ្សែដែលលេចឡើងលើថ្ងាសនៅមុនពេលចូលគេងជាការស្រេច។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមជ្រួញដោយចៀសវាងកុំឱ្យចូលភ្នែក។
៥. ទឹកត្រសក់ស្រស់
កិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកលាបល្បាយនេះលើថ្ងាសនេះឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
៦. ល្ហុង
បន្ថែមពីលើការទទួលទានអ្នកអាចកិនល្ហុងទុំឱ្យម៉ដ្ឋ រួចលាបវាលើស្នាមជ្រួញដែលលេចឡើងលើថ្ងាស។ លាងសម្អាតចេញនៅរយៈពេល២០នាទីក្រោយ៕ ដោយៈ health.com.kh