ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ?
១. វីតាមីន E
បំបែកវីតាមីន E មួយគ្រាប់ រួចប្រើប្រាស់សម្រាប់សិតរោមភ្នែកជ្រលក់លាបប្រេងលើរោម ចិញ្ចើមជាការស្រេច។ ប្រេងវីតាមីន E នេះនឹងជួយទប់ស្កាតការជ្រុះរោមចិញ្ចើម និងធ្វើឱ្យ ឆាប់ដុះក្រាស់។
២. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវលើរោមចិញ្ចើមជាប្រចាំ។
៣. ស៊ុត
គោះស៊ុត ១ គ្រាប់ និងប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបលើរោមចិញ្ចើម។ ទុកចោល សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ទោះជា យ៉ាងណាត្រូវប្រាកដថាអ្នកបានទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីនគ្រប់គ្រាន់ផងដែរដោយឬសនៃរោមនិងសក់ត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះក្រូចឆ្មារដុសលើរោមចិញ្ចើម (ត្រូវប្រយ័ត្នកុំឱ្យចូល ភ្នែក)។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើបន្តិចលើរោម ចិញ្ចើមដោយ ប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូលអស់ជាការស្រេច។ អនុវត្តជាប្រចាំរហូត ទទួលបានលទ្ធផលល្អប្រសើរ៕ ដោយៈ healt.com.kh
