ភ្នំពេញ៖ តារាសម្តែងកញ្ញា អូ ដាវី ទើបលេចមុខក្នុងវិស័យសិល្បៈត្រឹមរយៈពេលខ្លីសោះ ក៏ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ បើទោះបីជាសម័យកូវិដ១៩ក៏ដោយដែលផ្ទុយ ពីតារាស្រីៗផ្សេងទៀត ហើយ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺនាងរឹតតែ បង្អួតសម្រស់សិចស៊ី ។
ទោះបីជាកញ្ញាជាតារាស្រីជំនាន់ថ្មីហើយទើបនឹងប្រឡូកក្នុងវិស័យសិល្បៈបានតែមួយ១ឆ្នាំក្រោយជាប់ជាបរវកញ្ញាផែនដីក៏ពិតមែន តែសម្រាប់កញ្ញា ដាវី វិញមិនចាញ់តារាស្រីល្បីៗផ្សេង ទៀតឡើយ ដោយ មិនត្រឹមតែមានសកម្មភាពការងារជាហូរហែរនោះទេ គឺនាងបានបង្ហាញ សម្រស់របស់នាង និង រូបរាងដងខ្លួនសិចស៊ីរបស់នាង ពេញលើបណ្តាញសង្គមតែម្តង។
កញ្ញា ដាវី បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា នាងទើបតែបញ្ចប់ការងារ ថតរឿងភាគថ្មីគឺរឿង “ទឹកនិងប្រេង” ហើយ ត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍លេខ៥ ខាងមុខនេះ ខណៈនាងកាន់តំណែងជាតួឯករង។
កញ្ញាបានបន្តទៀតថា អ្វីដែលនាងមមាញឹកខ្លាំងនោះ គឺមួយរយៈចុងក្រោយនាងទទួល ការថតស្ពតពាណិជ្ជកម្មជាច្រើនជាពិសេសរបស់ក្រុមហ៊ុនធំ ធនាគារប្រាសាក់ និង មីជាតិ ៕ ដោយ បូរិន