Home ព័ត៌មានជាតិ ក្រុមហ៊ុនធំៗប...

ក្រុមហ៊ុនធំៗបី សហការគ្នាជំរុញ វិស័យទូរគមនាគមន៍ សេវាធានា រ៉ាប់រងអាយុជីវិតនិងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក

ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនម៉ាកសញ្ញាធំៗចំនួនបីគឺ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុន​អ៊ី-​ម៉ាន់នីនិងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានរៀបចំកិច្ចព្រមព្រៀងរវាងគ្នា​ទៅវិញ​ទៅ​មក​​​​លើវិស័យទូរ​គ​មនាគមន៍ សេវាធានារ៉ាប់រងអាយុជីវិតនិងសេវាកម្មទូទាត់ប្រាក់​អេ​ឡិ​ច​​ត្រូនិច។នេះគឺជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន​មិត្តហ្វូនក្នុងការពង្រីក​កិច្ចសហ​ប្រ​តិ​​​បត្តិការយូរអង្វែងជាមួយសហគ្រាសឯកជននិងនាយកដ្ឋាននានារបស់​រដ្ឋាភិបាល​ដើម្បី​​បង្កើតនិងតភ្ជាប់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ត្រូវបានធ្វើឡើងនៅថ្ងៃ​ទី​២០ខែតុលាឆ្នាំ២០២០នេះដោយមានការចូលរួមពីលោក Phung Van Cuong នាយក​​ប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន លោក Pham Doan Cuong នាយកប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី-​ម៉ាន់នី និងលោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុ​ជីវិត​ព្រូដិនសលកម្ពុជា។

ក្រុមហ៊ុនទាំងបី មានគោលដៅផ្តល់ជូននូវបទពិសោធន៍ល្អ​ប្រសើរសម្រាប់​អតិថិជន​ទូរ​ស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រងនិងទាញយកអត្ថ​ប្រ​យោ​ជន៍ពីជីវិតឌីជីថល។ ជាពិសេសផ្តល់សេវាកម្មផ្ទាល់ខ្លួន​ទៅដល់អតិថិជនតាម​វិធីទូទាត់​តាម អនឡាញ និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មធានារ៉ាប់រង​តាមរយៈសេវាទូរគមនា​គមន៍នៅកម្ពុជាផងដែរ។

សុមបញ្ជាក់ថា៖គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ​រយៈពេលវែងក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ក្រុមហ៊ុនកាបូបលុយអេឡិច​ត្រូ​និក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ អាស្រ័យហេតុនេះភាគីទាំងបី នឹង​ចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយនៅក្នុងនោះ ក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នីនឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មទូទាត់តាមអនឡាញតាម​រយៈកម្មវិធីអ៊ី-ម៉ាន់នីសម្រាប់អតិថិជនដែលទិញនិងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងការបង់បុព្វលាភធានារ៉ាប់រងតាមរយៈភ្នាក់ងារ អ៊ី-ម៉ាន់នីនៅទូទាំងប្រទេស។

ក្រៅពីនេះមិត្ដហ្វូននឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មផ្សេងៗដូច​ជា សេវាកម្មទូរស័ព្ទ Hotline (SIP TRUNK) សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀត​ជាមួយនឹង​អត្រា​តម្លៃ និងសេវាកម្មល្អ។បន្ថែមពីនេះទៅទៀតព្រូដិនសលកម្ពុជានឹងទទួលបាន​ការផ្សាយ​ពាណិជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App​។ ចុងក្រោយ អតិថិជនមិត្តហ្វូនទាំងអស់នឹងទទួលបានការបើកម្មវិធី Pulse របស់​ក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឥតគិតថ្លៃផងដែរ។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានមាន​ប្រសាស​ន៍​ថា​៖​“ពិត​ណាស់ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” គឺជាទស្សនវិស័យ​របស់មិត្ត​ហ្វូន​យើងជឿជាក់រួមគ្នាជាមួយតម្លៃស្នូលរបស់ព្រូដិនសល“ស្តាប់ យល់និងចែកចាយ” ក្រុម​ហ៊ុនទាំងបីនឹងផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនប្រកបដោយ​ភាពច្នៃប្រឌិតខ្ពស់បំផុត​សម្រាប់​ភ្ជាប់និងបម្រើជូនប្រជាជននូវភាពស្ងប់ស្ងាត់ និង ជួយពួកគេឱ្យមានសុខភាពល្អងាយ​ស្រួល​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ” ។លោកបានបន្ថែមទៀតថា៖“កិច្ចសហប្រតិបត្តិការ​នេះ​បានបើកផ្លូវថ្មីនៃការទូទាត់សេវាកម្មធានារ៉ាប់​រងដែលជាជំហានបន្ទាប់នៃការ​វិវត្តសម័យ​ឌីជីថលរបស់យើងដោយមិត្តហ្វូននិងអ៊ី-ម៉ាន់នីធានា​ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា​ជាមួយនឹងបច្ចេកវិជ្ជាទំនើបចុងក្រោយដើម្បីបម្រើជូនអតិថិជន ជាមួយនឹងភាព​សុខ​សាន្ត សុខភាពកាន់តែល្អ និងកាន់តែមានផាសុខភាពក្នុងជីវិត” ។

លោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសល​កម្ពុជាបាន​មាន​ប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់គ្នាជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូន និងអ៊ី-ម៉ាន់នី នឹងជួយជំរុញការវិវឌ្ឍនៃការធានារ៉ាប់រង និងសេវាកម្មសុខភាព​នៅ​កម្ពុជាដូចដែលយើងខិតខំធ្វើឱ្យពួកគេអាចចូលរួមប្រើប្រាស់បាននិងមានតំលៃ​សមរម្យ​សម្រាប់គ្រួសារកម្ពុជាកាន់តែច្រើន។ ឥឡូវនេះអតិថិជនរបស់យើងអាច​ធ្វើការផ្លាស់ប្តូរ​គោលការរបស់ពួកគេដោយភាពងាយស្រួល កក់ក្តៅ និង សុវត្ថិភាពពីគេហដ្ឋានរបស់​ពួក​គេ​តែម្តង។ យើងក៏មានក្តីរំភើបជម្រាបជូនផងដែរ ចំពោះអតិថិជនរបស់​ក្រុមហ៊ុន​ព្រូ​ដិន​សលនិងមិត្ដហ្វូនអាចទាញយកកម្មវិធី Pulse របស់ព្រូដិនសលកម្ពុជាបានពី App Store ឬ Google Play ដោយឥតគិតថ្លៃ” ៕Ph

លោកបានបន្តថា៖អស់រយៈពេលជាងមួយទសវត្សរ៍មិត្តហ្វូនគឺជាប្រតិបត្តិករឈានមុខគេដែលមានបណ្តាញគ្របដណ្តប់ទូទាំងប្រទេសហើយចាប់តាំងពីឆ្នាំ២០២០មកនេះមិត្តហ្វូនបានក្លាយជាដៃគូយុទ្ធសាស្រ្តរបស់នាយកដ្ឋានរដ្ឋាភិបាលនានានិងសហគ្រាសលើការអនុវត្តដំណោះស្រាយICT៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...