ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២០ ខែតុលាថាៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្លាប់មនុស្សចំនួន ៦៩៨នាក់ របួសចំនួន ២១៨៥នាក់ ក្នុងនោះរបួសធ្ងន់ ១.៣០៩នាក់។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កើតឡើងចំនួន ៤លើក ស្លាប់ ៣នាក់ និងរបួសធ្ងន់៣នាក់។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀតថាសម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភាដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០២០យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួនជាង ១៩ម៉ឺនគ្រឿង ក្នុងនោះម៉ូតូមានចំនួនជាង ១៤ម៉ឺនគ្រឿង និងរថយន្តមានចំនួនជិត ៥ម៉ឺនគ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ស្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ និងនិយាយទូរស័ព្ទពេលបើកបរ៕S/





រូបថតលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនគ្រោះថ្នាក់ចរាចរណ៍យានយន្តផាកពិន័យ