Home ព័ត៌មានជាតិ សង្គម នាំយក​ព្រះរាជ...

នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវរៈរាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាដ សីហនុ បាន​ចាត់​អោយ​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង ជា​ព្រះរាជតំណាង ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នាំ​ព្រះ​រាជអំណោយ ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹក​ក​ជំនន់​។​

ព្រះរាជតំណាង ត្រូវបាន​អមដំណើ​ដោយ​លោក លី សារី អភិបាលរង ខេ​ត្អ​ខេត្តបន្ទាយមានជ័យ និង​គណៈប្រតិភូ បាន​អញ្ជើញ​ចែកជូន​បងប្អូន​ប្រជារាស្ត្រ ជា​កូន ជា​ចៅ ដែល​ទទួលរង​គ្រោះ ដោយ​ទឹកជំនន់​ទឹកភ្លៀង ចំនួន ៦៧៤ គ្រួសារ ស្ថិតនៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​កម្មវិធី ចែក​អំណោយ​នេះ បាន​ប្រារព្ធ​ធ្វើ នៅ​បរិវេណ​សាលាបឋមសិក្សា បន្ទាយ​នាង​៕S/

​រូបថត ៖ ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ព្រះរាជទាន​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ក​ជំនន់ (​រូប ៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular