Home ព័ត៌មានជាតិ សន្តិសុខ ​ឧ​ត្ត​ម​សេនី...

​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ស្រ៊ាង​នាំយក​សម្ភារ​ចាំបាច់​បំពេញតម្រូវការ​គ្រួសារ​រងគ្រោះ​៥០​គ្រួសារ​

​មុនី​រ័ត្ន​/​ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ​។​

​លោកស្រី គង់ សំ​អូន ប្រធាន​ក្រុមការងារ ចុះជួយ​សង្កាត់​ព្រៃ​ស អមដំណើរ​ដោយ ចៅសង្កាត់ ចៅសង្កាត់រង​មេភូមិ​និង​ក្រុមការងារ​បាន​នាំយក​តង់​ចំនួន​៥០,​ធុង​ស្តុក​ទឹក​ចំនួន​៥០,​ព្រមទាំង​ដឹក​ទឹកស្អាត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹកជំនន់​ចំនួន​៥០​គ្រួសារ​។​

ក្នុង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​ដែល​ពួកគាត់​មាន​តម្រូវ​ការចាំបាច់​ជាខ្លាំង​។​ជាមួយ​នោះ​ក៏មាន​សំណូមពរ​មកកាន់​លោក​រ័ត្ន​ស្រ៊ាង​ត្រូវការ​តង់​ដើម្បី​សង់​ជម្រក​នៅ​ទីទួល​សុវត្ថិភាព​បន្ទាប់ពី​គាត់​បាន​ជម្លៀស​ខ្លួន​ចេញពីផ្ទះ​ដែល​កំពុង​លិច​ទឹក និង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ក៏ដូចជា​ខ្វះ​ធុង​ស្តុក​ទឹក​ផងដែរ​។​

​ក្នុងឱកាស ចុះ​ចែក​តង់ ធុង​ស្តុក​ទឹក និង​ដឹក​ទឹកស្អាត ដាក់ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ទាំង​៥០​គ្រួសារ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ជួប​ជួយ​គ្រួសារ​កម្មករសំណង់​មួយ​គ្រួសារ ដែល​បាត់បង់​ការងារ​ធ្វើ គ្មាន​ជម្រក​សមរម្យ និង​ខ្វះ​លទ្ធភាព​ចិញ្ចឹម​គ្រួសារ ដោយ​លោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុង​ស្តុក​ទឹក តង់ ព្រមទាំង ជួយ​គាត់​ឲ្យ​បាន​ការងារ​សំណង់ ធ្វើ​ភ្លាមៗ ដើម្បី​ទទួលបាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ជា​បន្ត​ទៅមុខ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...