ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២០ខែតុលា ឆ្នាំ២០២០លោកប្រាក់សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញទទួលអំណោយ ពីលោកឆាយគឹមស្រេងនិងលោកស្រីគាតកិច្ច។ដើម្បីចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌នៃសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការជួយសង្គ្រោះក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកឆាយគឹមស្រេងនិងលោកស្រីគាតកិច្ចបានថ្លែងថាៈដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានជួយដល់ជនរងគ្រោះគ្រប់ទីកន្លែង និងបានទាន់ពេលវេលាកន្លងមក ធ្វើឱ្យលោក និងភរិយា ពិតជាមានចិត្តរីករាយ ចង់ចូលរួមចំណែកជាមួយសកម្មភាពមនុស្ស ធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណកោត សរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំ មកប្រគល់ជូនសាខានាពេលនេះ។គឺពិតជាកាយវិកានិងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាតឬជួបប្រទះនូវឧប្បត្តិវហេតុផ្សេងៗនិងបញ្ហាប្រឈមនានាក្នុងការឆ្លើយតបបានទាន់ពេលវេលា។សម្ភារដែលសាខាទទួលបានរួមមាន៖អង្ករ១តោនទឹកបរិសុទ្ធ១៥០យួរនិងថវិកា១.០០០.០០០រៀល៕S/