នរណា​ខ្ទាត​ចេញ​មុនគេនៅ​វគ្គ​ជម្រុះ​ជុំ​ទី​២?


​ដោយៈ​រ៉ូ​ហ្សា​/​ភ្នំពេញៈ​
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card វគ្គ​ជម្រុះ​ជុំ​ទី​២​ចាប់ផ្ដើម​ហើយ​បន្ទាប់ពី​រកឃើញ​ជើង​ខ្លាំង​ចំនួន​៨​រូប​​​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​រួចមក​។ ទាំង​៨​រូបនេះ តើន​រណា​នឹង​ខ្ទាត​ចេញ​មុនគេ​?

អ្នកខ្លាំង​៨​រូប​ដែល​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​អ្នកចាញ់​គឺ​អ្នកឈ្នះ​៤​រូប​នឹង​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​ហើយ​អ្នកឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើមពាន​ដែលមាន​ទឹកប្រាក់​អម​ចំនួន​៤.០០០​ដុល្លារ អ្នក​ចាញ់​បាន​២.០០០​ដុល្លារ ។​រីឯ​អ្នកចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​ប្រកួត​គ្នា​ដណ្ដើ​ម​ចំណាត់ថ្នាក់​លេខ​៣ ។​

អ្នក​ប្រដាល់​ធន​អៀង​ឡៃ​ក្លិប​កងយោធ​ពល​ខេមរភូមិន្ទ

​អ្នក​ដែល​ត្រូវ​ប្រជែង​មុនគេ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​អ្នក​ប្រដាល់​ធន​អៀង​ឡៃ​ក្លិប​កងយោធ​ពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សឺ​ន ថៃ​សាន់​របស់​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្ត​កំពង់​​ស្ពឺ ។​កាលពី​ប្រកួត​ជម្រុះ​ជុំ​ទី​១​ធន អៀង​ឡៃ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​សេក សារ៉ាន់​មកពី​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ដែល​ការប្រកួត​កាលនោះ​ចៅ​ក្រម​ទាំង​៥​រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​អៀង​ឡៃ​ឈ្នះ​ទាំងអស់គ្នា ។​ចំពោះ​ថៃ​សាន់​វិញ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១​ឈ្នះ​ពិន្ទុ​នូវ សុខ​ទី​ក្លិប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ​ដែរ ។​
​ ​
​សូមបញ្ជាក់ថា ធន អៀង​ឡៃ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៧២​ដង ចាញ់​៦​ដង និង​​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​២៥​ដង ។ ចំណែក សឺ​ន ថៃ​សាន់​វិញ​មាន​ប្រវត្តិ​ប្រកួត​​ចំនួន​៥៦​ដង ឈ្នះ​៤២​ដង ចាញ់​១១ ដង និង​ស្មើ​ពិន្ទុ​ចំនួន​៣​ដង ។​ធន អៀង​ឡៃ និង សឺ​ន​ ថៃ​សាន់​ដែល​សុទ្ធតែ​ក្អេងក្អាង​ថា​ត្រូវតែ​ឈ្នះ​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​នរណា​ធ្វើបាន​សម្រេច ?

អ្នក​ប្រដាល់​សឺ​ន ថៃ​សាន់​របស់​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្ត​កំពង់​​ស្ពឺ

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ធា វាសនា ក្លិប​ខេត្ត​រតនគីរី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ដែក ទូច ដេវីដ​ក្លិប​អា​រុណ​រះ​កីឡា​ដោយ​ពួកគេ​​ប្រកួត​​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​សូ​ដា ម៉ា​ឡា​កាំ​ង ក្លិប​គោព្រៃ​គុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធន ផានិត ក្លិប​កង​យោធពល​ខេមរភូមិន្ទ ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន វិចិត្រ ក្លិប​បូរី​រាជ​សីហ៍​​មាន​រិ​ទ្ធ ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ក៏​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ ៕​​-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...