Home ព័ត៌មានជាតិ អប់រំ ត្រឹម​ម៉ោង​៧​...

ត្រឹម​ម៉ោង​៧​ព្រឹក​នេះ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ម្នាក់​និង​មិនមាន​ករណី​ជាសះស្បើយ​


ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ១​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ១​នាក់​គឺ​បុរស​ជនជាតិ​ប៉ូឡូញ​ អាយុ​៤៧​ឆ្នាំ មាន​អាសយ​ដ្ឋា​ន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​។

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៤​នាក់ (​ស្រី ៣៦​នាក់ និង​កុមារ ២​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​ប៉ូឡូញ អាយុ​៤៧​ឆ្នាំ ខាងលើ ។ រីឯ អ្នកដំណើរ​ចំនួន ៥៣​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជ​មាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៥​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១៧​នាក់ សណ្ឋាគារ​មួយ​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១​នាក់ និង​នៅ​មណ្ឌល កងទ័ព​ជើង​អាកាស ចំនួន ២៦​នាក់​៕-R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...