យានអវកាសអាម៉េរិកចុះចតលើអាចម៍​ផ្កាយដើម្បីប្រមូលយកសំណាកដ៏កម្រ

យានអវកាសមួយរបស់អង្គការណាសាបានចុះចតលើផ្ទៃអាចម៍ផ្កាយមួយកាលពីថ្ងៃអង្គារទី២០តុលា ដោយសំចតលើដុំថ្មអវកាសទំហំប៉ុនអគារនេះមួយភ្លែតដើម្បីប្រមូលបំណែកលោហធាតុមួយក្តាប់តូចត្រឡប់មកផែនដីវិញ។

វាជាលើកដំបូងហើយសម្រាប់សហរដ្ឋអាម៉េរិកដែលចតយានលើអាចម៍ផ្កាយ។ ពីមុនមកមានតែជប៉ុនទេ ដែលធ្លាប់ប្រមូលយកសំណាកអាចម៍ផ្កាយ។

អ្នកគ្រប់គ្រងការបញ្ជាយានបានប្រកាសទៅហ្វូងមនុស្សដែលទះដៃអបអរ យ៉ាងដូច្នេះថា “យានចុះចតហើយ។ ដំណើរការយកសំណាកគំរូកំពុងដំណើរការ”។

ការបញ្ជាក់នេះធ្វើឡើងចេញពីយានអវកាស Osiris-Rex នៅពេលដែលវាចុះលើផ្ទៃអាចម៍ផ្កាយ Bennu ដែលមានចម្ងាយជាង ៣២២ លានគីឡូម៉ែត្រពីផែនដី។ ប៉ុន្តែវាអាចមានរយៈពេលមួយសប្តាហ៍ មុនពេលអ្នកវិទ្យាសាស្ត្រដឹងថាតើយានប្រមូលបានសំណាកចំនួនប៉ុន្មាន និងតើត្រូវព្យាយាមប្រមូលវាម្តងទៀតជាចាំបាច់ឬអត់។ ប្រសិនបើទទួលជោគជ័យ យាន Osiris-Rex នឹងប្រមូលសំណាកទាំងនោះត្រឡប់មកផែនដីវិញក្នុងឆ្នាំ ២០២៣។

ប្រធានអ្នកវិទ្យាសាស្ត្រ លោក ដេន ឡូរ៉េតតា មកពីសាកលវិទ្យាល័យអារីហ្សូណា និយាយថា “ខ្ញុំសឹងតែមិនជឿថាយើងអាចសម្រេចរឿងដូច្នេះបាន។ យានអវកាសនេះបានធ្វើអ្វីគ្រប់យ៉ាងតាមការគ្រោងទុក”។

យានអវកាស Osiris-Rex បានចំណាយពេល ៤ ម៉ោងកន្លះដើម្បីចុះចតពីគន្លងដ៏តឹងរបស់វានៅជុំវិញអាចម៍ផ្កាយ Bennu បន្ទាប់ពីការបញ្ជាពីចម្ងាយដោយអ្នកត្រួតពិនិត្យនៅលើផែនដីនៅជិតទីក្រុងដេនវើ៕ ដោយ ៖ កញ្ញាដាលីស

យានអវកាស Osiris-Rex ប្រមូលសំណាកពីអាចម៍ផ្កាយ Bennu កាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...

កម្មករ​រោងចក្រ​៦​នាក់​របួ...

​ដោយ​:​វ​ណ្ណះ​/​ព្រះសីហនុ...

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...