Home ព័ត៌មានអន្តរជាតិ ការបោះឆ្នោតនៅ...

ការបោះឆ្នោតនៅអាម៉េរិកលើកនេះមានការចំណាយច្រើនបំផុតមិនធ្លាប់មាន ដោយខាងលោក បាយដិនចំណាយច្រើនជាងគេលើការផ្សាយពាណិជ្ជកម្ម

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ មានការប្រុងប្រយ័ត្នឆ្ងាយណាស់ក្នុងការផ្សាយពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍ធៀបនឹងគូប្រជែងរបស់គាត់គឺលោក ចូ បាយដិន ដែលកំពុងចំណាយលើការផ្សាយ ពាណិជ្ជកម្មច្រើនរហូតដល់កម្រិតឯតទគ្គកម្ម។

យោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនវិភាគផ្សាយពាណិជ្ជកម្ម Advertising Analytics បានឱ្យដឹងថា អតីតអនុប្រធានាធិបតីរបស់លោកបារ៉ាក់អូបាម៉ា រូបនេះគ្រោងនឹងចំណាយប្រាក់ច្រើនជាងទ្វេដងធៀបនឹងមហាសេដ្ឋីបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច លើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍នៅមុន ថ្ងៃបោះឆ្នោត៣វិច្ឆិកា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា ចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា ក្រុមអ្នកវិភាគមើលឃើញក្រុមលោកត្រាំ “កាត់បន្ថយទាំងស្រុងឬកាត់បន្ថយយ៉ាងខ្លាំង” នូវមូលនិធិផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងរដ្ឋភាគពាយព្យនិងតំបន់សមរភូមិផ្សេងទៀតដូចជា រដ្ឋផេនស៊ីលវ៉ានៀ ដែលអាចកំណត់ជោគវាសនារបស់គាត់នៅក្នុង ការបោះឆ្នោត នេះយោងតាមលោក ចន លីង អនុប្រធានក្រុមហ៊ុន Advertising Analytics។

ដោយសារតែការឈ្នះនៅតាមបណ្តារដ្ឋសំខាន់ៗមួយចំនួននេះហើយ ដែលធ្វើឱ្យលោក ត្រាំទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០១៦លើលោកស្រីហ៊ីលឡារី គ្លីនតុន ហើយរដ្ឋទាំងនោះជាកន្លែងដែលលោកប្រធានាធិបតីឥឡូវនេះកំពុងចាញ់ប្រៀបក្នុងការស្ទង់មតិធៀបនឹងគូប្រជែងមកពីបក្សប្រជាធិបតេយ្យ លោក ចូ បាយដិន។

ទិន្នន័យវិភាគរបស់ក្រុមហ៊ុន Advertising Analytics បានបង្ហាញថា នៅរដ្ឋអូហៃយ៉ូ កន្លែងដែលការប្រកួតប្រជែងកំពុងប្រកៀកប្រកិតខ្លាំង លោកប្រធានាធិបតី បានប្តេជ្ញាចំណាយ ៧,៨ លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្មកាលពីខែ កញ្ញា ប៉ុន្តែបានលុបចោលទៅវិញ ដោយសុខចិត្តចំណាយត្រឹមតែ ៣០២.០០០ ដុល្លារលើការផ្សាយពាណិជ្ជកម្ម។

លោកបាយដិនប្តេជ្ញាចំណាយប្រាក់ចំនួន ១,៣ លានដុល្លារដល់ការផ្សាយ ពាណិជ្ជកម្មនៅរដ្ឋអូហៃយ៉ូកាលពីខែកញ្ញា ហើយបានចំណាយប្រាក់ទាំងអស់នោះ។

លោកលីងនិយាយថា ប៉ុន្តែការចំណាយជាសរុបរបស់យុទ្ធនាការបោះឆ្នោត របស់លោកត្រាំប្រចាំសប្តាហ៍ត្រូវបានកាត់បន្ថយទាំងអស់។

ផ្ទុយពីនេះ លោកបាយដិនបានពង្រីកផែនទីនៃការចំណាយលើការ ផ្សាយពាណិជ្ជកម្ម ទៅកាន់រដ្ឋមិនសំខាន់ដូចជារដ្ឋចចចា ដែលមិនបានបោះឆ្នោតឱ្យបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩២។ រដ្ឋនេះត្រូវបានវាយតម្លៃថាជារដ្ឋផ្សងលេងៗដោយក្រុមហ៊ុន RealClearPolitics ។

តើការប្រថុយរបស់ក្រុមលោកត្រាំធ្វើឡើងដោយសារគាត់មានអារម្មណ៍ថាគាត់នឹងឈ្នះដូច្នេះមិនចាំបាច់ចំណាយច្រើន ឬមួយក៏វាជាសញ្ញាបង្ហាញថាគាត់ចាញ់សង្គ្រាម ប្រជែងឆ្នោតរួចហើយ?

លោកលីងនិយាយថា មិនថាយ៉ាងណានោះទេ នេះគឺជាយុទ្ធសាស្ត្រប្រកបដោយ ការប្រថុយប្រថាន។

ក្រុមហ៊ុន Ad Analytics ​ព្យាករថា ក្រុមលោកបាយដិនអាចនឹងចំណាយលើ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍រហូតដល់ទៅ ២,៧៥ ទៅ ២,៨ ពាន់លាន ដុល្លារនៅត្រឹមថ្ងៃទី៣វិច្ឆិកា៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកបាយដិនគ្រោងនឹងចំណាយខ្ទង់ ២,៨ ពានលានដុល្លារលើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ខណៈត្រាំកាត់បន្ថយចំណាយទៅវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...