ដោយៈ​តារា​រិ​ទ្ធ​/​បន្ទាយមានជ័យៈ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ​ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​តាម​កម្មវិធី​ដែល​បាន​ព្រៀង​ទុក ​នៅ​ថ្ងៃទី ២១ ខែតុលា វេលា​ម៉ោង​៧​:​៣០​នាទី​ព្រឹក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ​និង​ផ្តល់​ស្បៀង​ជូន​ពលរដ្ឋ​រងគ្រោះ​គោលដៅ​ទី ១​ នៅក្នុង​បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វាង​)​ក្នុងភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ​ស្រុក​មង្គលបុរី​និង​ក្រុង​សិរី​សោ​ភ័ណ ​ដែល​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ប្រមាណ ៥ ពាន់​គ្រួសារ​។

​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែលមាន ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ។ ដោយឡែក​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​រង​ការលិច​លង់​ធ្ងន់ធ្ងរ​ជាងគេ ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​៖​ក្រុង​សិរី​សោ​ភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​។​

​របាយការណ៍​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថាៈ​ គ្រោះមហន្តរាយ​ដោយ​ធម្ម ជាតិ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ភ្លៀង​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម​និង​ទឹក​ហូរ​ធ្លាក់​តាម​អូរ​ព្រំដែន​មកពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បង្កឲ្យ​កម្រិត​កម្ពស់​ទឹកស្ទឹង​មង្គល​បូរី​-​ស្ទឹង​សិរីសោភ័ណ​ហក់​ឡើងលើកម្រិត​ប្រកាស​ប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​លិច​តាម​តំបន់​ទំនាប​ ភូមិ​តាម​មាត់​អូរ ស្ទឹង និង​ប៉ះពាល់​ដល់​អាយុជីវិតមនុស្ស សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ។​

​ផលប៉ះពាល់​លើ​៩​ក្រុង​ស្រុក​៦០​ឃុំ​/​សង្កាត់​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​១៦​នាក់ (​កុមារ​៣ នាក់​) បាត់​ខ្លួន​១​នាក់​ ប៉ះពាល់​លំនៅ​សរុប​ចំនួន​២៦.៧៥៣​ខ្នង មនុស្ស​រាយ ១០៧.១៨៤​នាក់ / ស្រី ៥៣.៦៧៦​នាក់ និង​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ៤.២២២​គ្រួសារ (​មនុស្ស​រាយ ១៦.៥២០ នាក់ ស្រី​៨.២៧៤​នាក់​) លិច​ស្រែ​ចំនួន ៦២.៣៣៤​ហ​.​ត ដំឡូង​មី ៩.៨៨០​ហ​.​ត និង​ដំណាំ​រួមផ្សំ ៥៤៣ ហ​.ត សាលារៀន ១៣៤​សាលា​(​ត្រូវ​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន​) មណ្ឌល​សុខភាព ០៩​កន្លែង វត្ត ៦០ សាលាឃុំ ៥ ផ្លូវ ៧៤១​កន្លែង (​ប្រវែង ៤៩២.៥៣៣​ម៉ែត្រ​) លិច​អណ្តូងស្នប់​ចំនួន​៥៤​កន្លែង និង​រន្ទះបាញ់​សត្វ​គោ​ងាប់ ១​ក្បាល ក្នុងនោះ​មាន​៖

១. ក្រុង​សិរីសោភ័ណ ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៣.៦១៣​ខ្នង មនុស្ស​រាយ ១៥.១៩៣​នាក់ / ស្រី ៧.៩១១​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.៤១១​គ្រួសារ មនុស្ស​រាយ ៥.៨៨១​នាក់ ស្រី ៣.២២៩​នាក់​) លង់ទឹក​ស្លាប់ ៣​នាក់ សាលារៀន ១៥ វត្ត ៨. លិច​ស្រូវ ២.២៥៩​ហ​.​ត ដំឡូង​មី ១​ហ​.​ត ដំណាំ​រួមផ្សំ ៤​ហ​. អណ្តូងស្នប់ ចំនួន​៣៥​កន្លែង​។ លិច​ផ្លូវ ៧៥​កន្លែង ប្រវែង​៥១,៩៤៧​ម៉ែត្រ ។​

២. ក្រុង​ប៉ោយប៉ែត​ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ១.៦៩៧​ខ្នង មនុស្ស​រាយ ៦.០៣៨​នាក់ / ស្រី​២.៦៦៧​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.១៤៧ គ្រួសារ​មនុស្ស​រាយ​១២​នៅ​ស្រី​១.៨៥៨ នាក់​) លង់ទឹក​ស្លាប់​១​នាក់ សាលារៀន ៣ វត្ត ៦ លិច​ស្រូវ បត ដំឡូង​មី ហ​.​ត ដំណាំរួមផ្សំ ៧​ហ​.​ត លិច​ផ្លូវ ៦១​កន្លែង ប្រវែង ២១.៨៥០​ម៉ែត្រ ។​

៣. ស្រុក​អូរជ្រៅ ប៉ះពាល់​លំនៅចំនួន ៩៦៩​ខ្នង មនុស្ស​រាយ ៣.៨៧៨​នាក់ / ស្រី ១.៩៨២ នាក់ ស្លាប់ ០១​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១៦៦​គ្រួសារ មនុស្ស​រាយ ៦៧៣​នាក់ ស្រី ៣៣៤​នាក់​) សាលារៀន​១​វត្ត​១ មណ្ឌល​សុខភាព​៣ សាលាឃុំ ដំឡូង​មី ១០១​ហ​.​ត លិច​ផ្លូវ ៥៥​កន្លែង ប្រវែង ១៦.៩៧៥​ម៉ែត្រ​។ លិច​ស្រូវ ១.៩៣២​ហ​.​ត​។​

៤. ស្រុក​ស្វាយចេក ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៥២៨​ខ្នង មនុស្ស​រាយ ២.១៩៧​នាក់ / ស្រី​១.៣២០​នាក់ ស្លាប់ ០២​នាក់ លិច​សា លា​រៀន ២០ មណ្ឌល សុខភាព​២ វត្ត​៥ លិច​ដំឡូង​មី ៧៥៩​ហ​ត ដំណាំ​រួមផ្សំ ៣១​ហ​.​ត ផ្លូវ ៤២​កន្លែង ប្រវែង ៥.៨៣៥​ម៉ែត្រ និង​រន្ទះបាញ់​សត្វ​គោ ងាប់ ០១​ក្បាល​។​

៥. ស្រុក​ព្រះនេត្រព្រះ ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ១០៥​ខ្នង មនុស្ស​រាយ ៤៦០​នាក់ / ស្រី ២២៥​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៤​គ្រួសារ មនុស្ស​រាយ ១៨​នាក់ ស្រី ១៣​នាក់ ០២​នាក់ លិច​ស្រូវ ៨.១៥៥​ហ​.​ត ដំឡូង​មី ២៣៣​ហ​.ផ្លូវ ប្រវែង ២៦.៧៣២​ម៉ែត្រ​។ ) សាលារៀន​៦ លិច​ផ្លូវ ៣៦​កន្លែង​។​

៦. ស្រុក​ថ្មពួក ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៤.២៣៦​ខ្នងមនុស្ស​រាយ ១១.៧៥៦ នាក់ / ស្រី ៩.០៤៩​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៩៦​គ្រួសារ ១៣ វត្ត ៨ លិច​ស្រូវ ៥.២២៩​ហត​. ផ្លូវ១១៣​កន្លែង ប្រវែង ៧.៧៦២​ម៉ែត្រ​។ ) លង់ទឹក​ស្លាប់ ០២​នាក់ សាលារៀន ដំឡូង​មី ៧.៥០២​ហ​.​ត ដំណាំ​រួមផ្សំ ២១​ហ​.​ត ។

៧. ស្រុក​មង្គល​បូរី ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ១១.៧៥៣​ខ្នង មនុស្ស​រាយ ៥២.២២៨​នាក់ / ស្រី​២៥.៩៧៨​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.១៧៤ គ្រួសារ មនុស្ស​រាយ ៤.៧១៦​នាក់ ស្រី​២.២៦៩​នាក់​) ស្លាប់ ៣​នាក់ សាលា រៀន​៥៦ វត្ត​៣២ មណ្ឌល​សុខភាព​៤ សាលាឃុំ​៤ លិច​ស្រូវ ៣៣.៦៧៦​ហ​.​ត ដំឡូង​មី ៣​ហ​.​ត ដំណាំ​រួមផ្សំ ៩៨​ហ​.​ត លិច​ផ្លូវ ២៧៣​កន្លែង ប្រវែង​២៥១.០៧២​ម៉ែត្រ និង​លិច​អណ្តូងស្នប់ ចំនួន​១១​កន្លែង​។​

៨.​ស្រុក​ម៉ាឡៃ ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៣.៦៦៥​ខ្នង មនុស្ស​រាយ ១៤.៧៦៧ នាក់ / ស្រី ៧.២៩៨ នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២២៤​គ្រួសារ មនុស្ស​រាយ ១.០០៥​នាក់ ស្រី ៥៧២​នាក់​) ស្លាប់ ២​នាក់ សាលារៀន​១៤ លិច​ស្រូវ ១០.៦៦៧​ហ​.​ត ដំឡូង​មី ១.១៨៦​ហ​.​ត ដំណាំ​រួម ផ្សំ ៣៨២​ហ​.​ត លិច​ផ្លូវ ៧៩​កន្លែង ប្រវែង ៤៣.៨០០​ម៉ែត្រ និង់​លិច​អណ្តូងស្នប់ ចំនួន​០៦​កន្លែង​។​

៩. ស្រុក​ភ្នំស្រុក ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ១៨៧​ខ្នង មនុស្ស​រាយ ៦៦៧​នាក់ / ស្រី ១៦៦​នាក់ សាលារៀន​២ ស្រូវ ៣៥១​ហ​.​ត លិច​ផ្លូវ​២​កន្លែង ប្រវែង ៤០​ម៉ែត្រ និង​លិច​អណ្តូងស្នប់ ចំនួន ០១​កន្លែង​។​

​គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ​ស្លាប់​ពលរដ្ឋ ១៥​នាក់​, ធ្វើឱ្យប៉ះពាល់​ប្រជា ពលរដ្ឋ ២២.១៧៨​គ្រួសារ​, ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣.៥៤៥​គ្រួសារ​, លិច​សន្ទូង ៤៩ ៣៤៣​ហិកតា​, លិច​ដំណាំ​ផ្សេងៗ ៩ ៦៤២​ហិកតា និង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ទំនប់ទឹក និង​សាលារៀន​ជាដើម​។​

​សម្រាប់​ខេត្តបន្ទាយមានជ័យ មិន​ត្រឹមតែ​បាន​បញ្ជា​ដឹកនាំ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នោះទេ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទ​ម្លាក់​ថវិកា​របស់​សប្បុរ​សជន​ប្រមាណ ២០ ម៉ឺនដុល្លារ​រួចហើយ ​ខណៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទម្លាក់ ១០០ លាន​រៀល​ដើម្បី​ដោះស្រាយ​ការលំបាក​ទាំងឡាយ​៕​/Ha