មូលហេតុ​នៃ​រោគ​ភ្នែក​ស្ងួត​

1112

​វិទ្យាស្ថាន​ភ្នែក​ជាតិ​និយាយថា ភ្នែក​ស្ងួត ប៉ះពាល់​ដល់​មនុស្សពេញវ័យ​រាប់លាន​នាក់ នៅ​សហរដ្ឋអាមេរិក​។​

​នៅក្នុង​ភ្នែក​ដែលមាន​សុខភាព​ល្អ ទឹកភ្នែក​ធ្វើ​ឲ្យ​ផ្ទៃ​ភ្នែកមាន​សំណើម​។ បើ​គ្មាន​ការបញ្ចេញ​ទឹក រំអិល​នេះ​ទេ មនុស្ស​អាចមាន​អារម្មណ៍​ក្រហាយ ក្តៅ ឬ​រមាស់​ក្នុង​ភ្នែក​។​

​វិទ្យាស្ថាន​ភ្នែក​ជាតិ​លើកឡើង​ពី​មូលហេតុ​ដែល​អាច​បណ្តាល​ឲ្យ​ភ្នែក​ស្ងួត ៖

​ការប្រើ​ថ្នាំ​ដូចជា​ថ្នាំ​ប្រឆាំងនឹង​អ៊ី​ស្តា​មីន ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថ្នាំ​បំប៉ន​។ លក្ខខណ្ឌ មួយចំនួន ដូចជា​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។ បរិយាកាស​មាន​ខ្យល់ ផ្សែង ឬ​ស្ងួត​ខ្លាំងពេក​។​
​ការមើល​ទូរទស្សន៍ ទូរស័ព្ទ ឬ​កុំព្យូទ័រ​ក្នុង​រយៈពេល​យូរពេក​។ រោគ​អា​លែ​ក​ស៊ី​តាម​រដូវ​។​

​អ្នក​ដែលមាន​រោគសញ្ញា គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ថែរក្សា​ភ្នែក​ឲ្យ​បាន​ឆាប់រហ័ស​៕ ដោយៈ health.com.kh