Home ព័ត៌មានអន្តរជាតិ ពួកមហាសេដ្ឋីច...

ពួកមហាសេដ្ឋីចិនកើនទ្រព្យសម្បត្តិ ១,៥ លានលានដុល្លារអំឡុង ពេលផ្ទុះជំងឺរាតត្បាត

កំពូលអ្នកមានទ្រព្យស្តុកស្តម្ភរបស់ចិនបានរកប្រាក់ចំណូលក្នុងកម្រិតឯតទគ្គកម្ម ១,៥ លានលានដុល្លារក្នុងឆ្នាំកន្លងមក ទោះបីសេដ្ឋកិច្ចពិភពលោកបានដួលរលំ ដោយសារជំងឺរាតត្បាតកូវីដ១៩ ដែលបានចាប់ផ្តើមនៅក្នុងទីក្រុងវូហានក៏ដោយ។

អ្នកវិភាគម្នាក់បាននិយាយថា “ពិភពលោកមិនដែលឃើញទ្រព្យសម្បត្តិដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលតែមួយឆ្នាំដូច្នេះទេ” បន្ទាប់ពីចិនបានបន្ថែមសមាជិកចំនួន ២៥៧ នាក់ទៅក្នុងក្លិបមហាសេដ្ឋី និង បណ្តាក្រុមហ៊ុនលក់ទំនិញអនឡាញមើលឃើញការកើនឡើងលើមុខជំនួញរបស់ពួកគេ ដោយសារតែការបិទទ្វារទប់ស្កាត់វីរុសកូរ៉ូណា។

មហាសេដ្ឋីចិនលោកជែក ម៉ា បានឃើញទ្រព្យសម្បត្តិរបស់លោកកើនឡើង ៤៥ ភាគរយគឺឡើងដល់ ៥៨,៨ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនជំនួញតាម ប្រព័ន្ធអេឡិចត្រូនិចរបស់លោក Alibaba បានលេចមុខជាអ្នកឈ្នះនៃវិបត្តិ សុខភាពនេះ។

ពួកសហគ្រិនលើវិស័យថែទាំសុខភាពក៏បានហក់ចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋីផងដែរដោយសារជំងឺរាតត្បាត ដោយលោក ជាំង រិនសេង ស្ថាបនិកក្រុមហ៊ុនផលិតវ៉ាក់សាំង Zhifei បានកើនឡើងទ្រព្យសម្បត្តិតបីដងគឺស្មើនឹង ១៩,៩ ពាន់លានដុល្លារ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិនកើតឡើងចំពេលមានការធ្លាក់ចុះនៅក្នុងប្រទេសអ្នកមានផ្សេងទៀត ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនចិនដណ្តើមចំណែកទីផ្សារ។

វាក៏កើតឡើងផងដែរបន្ទាប់ពីមានការចោទប្រកាន់ទូលំទូលាយថារដ្ឋាភិបាលក្រុងប៉េកាំងបានបិទបាំងអំពីជំងឺរាតត្បាតនៅដំណាក់កាលដំបូង ជាហេតុធ្វើឱ្យបណ្តាប្រទេស លោកខាងលិចបាត់បង់ឱកាសដើម្បីត្រៀមខ្លួនទប់ទល់នឹងមេរោគ។

ចិនបានប្រតិកម្មទាំងកំហឹងចំពោះការអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ហើយនៅតែមានការសង្ស័យជាបន្តទៀតអំពីភាពត្រឹមត្រូវនៃតួលេខដែលចិនបានចេញផ្សាយ៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកជែក ម៉ាកើនទ្រព្យសម្បត្តិ ៤៥ ភាគរយគឺឡើងដល់ ៥៨,៨ ពាន់លានដុល្លារ អំឡុងរដូវកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...