ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានទេ ប៉ុន្តែការប្រកបការងារឃើញថា អាចជឿនលឿនទៅមុខផងដែរ គ្រាន់តែជួបភាពរអាក់រអួលច្រើនចំពោះមុខប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាទោះជួញទីជិតឆ្ងាយផលកម្រៃច្រើនបំផុតគ្រាន់មួយទប់ទល់ចាយវាយប៉ុណ្ណោះ។ការធ្វើដំណើរចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងចាប់កំហុសគ្នាមិនតិចនោះឡើយ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេហើយបើមានការ ប្រកបការងារតែងចាញ់ប្រៀបគេផង។ក្រៅពីនេះលោកអ្នកបើទោះបីធ្វើអ្វីក៏ដោយគប្បីចាត់ចែងការងារចាស់ឱ្យរួចរាល់ហើយទើ់បប្រសើរពីព្រោះផលល្អតែងហុចមកវិញជានិច្ច។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរទោះជួបភាពរកាំរកូសច្រើនបន្តិចក្តីតែយ៉ាងណាផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីបើមានការជ្រើសរើសគូស្រករចូរចេះពិនិត្យពិច័យបន្តិចព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេងណាស់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ជួបចរចាឬទំនាក់ទំនងអ្វីមួយអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពលូតលាស់គួរសមហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើមានបញ្ហាអ្វីតែងអាចដោះស្រាយនិងតែងទទួលជោគជ័យជានិច្ច។ទោះបីយ៉ាងណានៅពេលនេះការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះលោកអ្នកធ្វើអ្វីៗគួរមានការអត់ធ្មត់និងប្រយ័ត្ន ប្រយែងទើបជាការប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសមហើយកំពុងមានភាពសុខដុមល្អណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវអួតអាងឬច្រងេងច្រងាងឡើយពីព្រោះមានតែក្រុមមនុស្សចាំវាយប្រហារដែលលោកអ្នកពិបាកទប់ទល់។បើមានបញ្ហាអ្វីកើតឡើងលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយយកបញ្ញាជាអាវុធក្នុងការដោះស្រាយទើបអាចឆ្លងគ្រាលំបាកៗឬសត្រូវចំពោះមុខទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រែមកប្រសើរឡើងវិញហើយទោះ ធ្វើអ្វីក៏មានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីក្នុងថ្ងៃនេះដែរកុំនាំគ្នាដើរពាសវាលកាលប្រយ័ត្នឧប្បតិ្តហេតុយាយី៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមានការផ្លាស់ប្តូរអារម្មណ៍ហើយការប្រកបការងារមានការរាំងស្ទះចំពោះមុខច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនមានអ្វីលូតលាស់ទៅមុខទេពោលគឺផលចំណូលរកបង្គ្រប់ឆ្នាំងបាយសឹងថាមិនគ្រាន់ផង។ការធ្វើដំណើរផ្លូវឆ្ងាយមិនសូវមានសុវត្តិភាពទេពិសេសទៅទិសបស្ចឹមឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិច។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធវិញ ជួបរឿងប្រឆាំងគ្នានិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃឃើញថាតែងមានការជួយសហការពីអ្នកដទៃផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលចំណូលមានហូរចូលតក់ៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការដោះស្រាយជាឱកាសល្អ ប្រពៃបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សថែមទៀត៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចហេតុនេះការប្រកបការងារអ្វីតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងដែលលោកអ្នកត្រូវរែកពន់ផងដែរ។ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើចង់ចាត់ចែងបញ្ហាអ្វីតែង ទទួលផ្លែផ្កាមកវិញដូចនេះជាទីពេញចិត្តផង។ការប្រកបការងារទោះធ្វើអ្វីក៏ដោយតែងមានក្រុមមនុស្សខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីលោកអ្នកជួបបញ្ហាតានតឹងប៉ុន្តែបើលោកអ្នកខិតខំពុះពារតែងសម្រេចជោគជ័យជានិច្ច។ការរស់នៅទោះធ្វើអ្វីមួយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពីព្រោះផលអាក្រក់នោះមានច្រើនជាងថ្ងៃល្អដែលងាយជួបបញ្ហាណាស់។បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿទៅមុខតិចតួចហើយប្រាក់ចំណូលទៀតសោតរកគ្រាន់បង្គ្រប់ក្រពះក៏សឹងថាយ៉ាប់ផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារទាក់ទងនឹងប្រាក់កាសឬកិច្ចការអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ការប្រកបការងារវិញលោកអ្នកត្រូវរវាសរវៃញាប់ដៃញាប់ជើងហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕