Home កីឡា ក្លិប​ម៉េ​ប​ឆ...

ក្លិប​ម៉េ​ប​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រក្សា​តម្លៃ​២០​លាន​ផោន​សម្រាប់​ខ្សែការពារ ហ្វីល ចូ​ន

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United )​នឹង​ទាមទារ​តម្លៃ ២០​លាន​ផោន ដើម្បី អនុញ្ញាត​ឲ្យ​ខ្សែការពារ ហ្វីល ចូ​ន (Phil Jones) ដែល​មិនសូវ​ពេញនិយម​នៅក្នុង​ក្លឹប​នេះ អាច​ចាកចេញ​។​
​ ​
​អតីត​ខ្សែការពារ​ក្លិប Blackburn Rovers រូបនេះ​បានមក​ដល់​ពហុ​កីឡដ្ឋាន Old Trafford ក្រោម​ការដឹកនាំ​របស់​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) កាលពី​ឆ្នាំ​២០១១ ដោយ សង្ឃឹមថា នឹងធ្វើ​បានល្អ​ច្រើន ប៉ុន្តែ​បែរជា​ត្រូវ​ជាប់គាំង​ទៅវិញ ហើយ​នៅពេលនេះ​មិន​ស្ថិត ក្នុង​ក្រុម​ជម្រើស​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​នោះទេ​។​
​ ​
​ចូ​ន ដែល​បាន​ពន្យារ​កិច្ចសន្យា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​រដូវក្តៅ​ឆ្នាំមុន​រហូតដល់​ឆ្នាំ​២០២៣​នោះ អាច​នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប United នៅ​ខែមករា ហើយ​តាម​ព័ត៌មាន​ថា​អាចមាន​តម្លៃ ២០​លាន​ផោន​។​
​ ​
​ចូ​ន ហាក់​មាន​បញ្ហា​សុខភាព​ច្រើន​ក្នុង​ប៉ុន្មាន​រដូវ​កាល​ថ្មីៗ​នេះ ហើយ​អាច​លេង​បានត្រឹមតែ​៨ ប្រកួត​ក្នុង​១២​ខែ​ចុង​ក្រោយនេះ​។ កីឡាករ​រូបនេះ​បានបង្ហាញ​មុខ​នៅក្នុង​ការប្រកួត​ក្របខណ្ឌ FA Cup សម្រាប់​ការប្រកួត​កាលពី​ខែមករា​ដែល​ក្រុម United ឈ្នះ ៦-១ ។​
​ ​
​កិច្ចសន្យា​របស់ ចូ​ន ដែល​បាន​បន្ត​មួយឆ្នាំ​កន្លងមកហើយ​នេះ មាន​ប្រាក់​ឈ្នួល​១០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​មិនទាន់​បូក​បន្ថែម​ប្រាក់​បំណាច់​ផ្សេងៗ​ទេ​។​
​ ​
​ដោយ​នៅសល់​រយៈពេល​បី​ឆ្នាំ​ជាមួយ​ពហុ​កីឡដ្ឋាន Old Trafford ចូ​ន ដឹង​ច្បាស់​ពី​ស្ថានភាព ហិរញ្ញវត្ថុ ប៉ុន្តែ​ប្រសិនបើ​កីឡាករ​រូបនេះ​ចង់​ចាកចេញ​នៅ​ខែមករា​មែន​នោះ​តម្លៃ​២០​លាន​ផោន ប្រហែលជា​មិន​ខ្វះ​ក្លឹប​ដែល​ចង់បាន​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ហ្វីល ចូ​ន (Phil Jones)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...