Home ព័ត៌មានជាតិ សន្តិសុខ មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​នេសាទ​២​ករណី​ផ្សេងគ្នា​

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិសាត់​: សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ ត្រូវគេ​មើលឃើញថា នៅតែ​បន្ត​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ជ​ល​ផល​ជា​បន្តបន្ទាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ សង្កាត់រដ្ឋបាល​ជលផល បាន​ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នៅ​ពីរ​ចំណុច​ផ្សេងគ្នា​ផងដែរ កាលពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ ២០២០​។​

​កិច្ចប្រតិបត្តិការ​បង្កើត​បទល្មើស​ជលផល​ខាងលើនេះ ដឹកនាំ​ដោយ​លោក ហុក ម៉េង​អាន នាយ​សង្កាត់​សហការ​ណ៍​ជាមួយ​នគ​បាល​ស្រុក និង​យោធា​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច ផ្លូវ​ឡាន​ភូមិ​ផ្លូ​ហ្លួង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង​ខេត្ត​ពោធិ៍​ស​សាត់ ដែលជា​លទ្ធផល បាន ០១​ករណី វត្ថុតាង ត្រូវបានធ្វើ​ការរុះរើ​និង​បំផ្លាញចោលរ​បាំងសាច់​អួន​ចំនួន ៣ ខ្សែ ប្រវែង ៧៨០ ម៉ែត្រ​លូ​កង​ចំនួន ៤ មាត់ បង្គោល​ចំនួន ២៩០ ដើម​និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ចូលទៅក្នុង​ទន្លេ​វិញ​ផងដែរ​។​

​មួយ​ករណី​ផ្សេងទៀត​ក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ កម្លាំង​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​ខេត្ត​ដឹកនាំ​ដោយ​លោក ភុ​ន សុ​វណ្ណា និង​បានរួម​សហការ​ជាមួយ​កម្លាំងយោធា នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តពោធិ៍សាត់ បានចេញ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទរ​បាំងសាច់​អួន​ក្រឡា​ល្អិត នៅ​ចំណុច​ព្រែក​ទាល់​ក្នុងភូមិ​ចា​រុះ​ឃុំ​រាំង​ទិល​ស្រុក​ណ្តៀ​ង​នៃ​ខេត្តពោធិសាត់​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​បង្ក្រាប​មួយ​ករណី ដោយ​ក្នុងនោះ​ធ្វើការ​រុះរើ​និង​បំផ្លាញចោលរ​បាំងសាច់​អួន​ក្រឡា​ញឹក​២​ខ្សែ​ប្រវែង ៤៥០​ម៉ែត្រ លូ​កង​សាច់​អួន​ក្រឡា​ល្អិត​៣​គ្រឿង និង​ក្បាល​ប​៤​គ្រឿង និង​បាន​ចាក់​លែង​កូន​ត្រី​ល្អិត​ចូលទៅក្នុង​ទន្លេ​វិញ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា រាល់​ករណី​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ម្ដង សមត្ថកិច្ច​មិនដែល​គាត់​បាន​ណា​ម្ដង​ឡើយ នៅពេល​សមត្ថកិច្ច​ជំនាញ​ទៅដល់​ជនល្មើស​បាន​គេចខ្លួនបាត់​ទៅហើយ​។​

​តែ​ទោះបី​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ការបង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​ផងដែរ ដោយ​ធ្វើយ៉ាងណា​ឲ្យ​បទល្មើស​មានការ​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...