ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នៅម៉ោង៨ព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រតិភូចាប់ផ្តើមជួបសួរសុខទុក្ខ និងចែកអំណោយបន្ទាន់ដល់ពលរដ្ឋ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគោរពបដិសណ្ឋារកិច្ចស្វាគមន៍ និងថ្លែងរាយការណ៍នៅទីតាំងទី នាផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណថា ៖ ខេត្តនេះ នារដូវវស្សាឆ្នាំនេះ បានរងគ្រោះដោយទឹកជំនន់២លើកហើយ។ លើកទី១ ក្នុងខែមិថុនា នៅព្រំដែនកម្ពុជា ថៃ នាឃុំអូរបីជាន់ស្រុកអូរជ្រៅ។ លើកទី២នេះ ពីថ្ងៃទី៣ខែតុលា មក បានប៉ះពាល់ស្រុកក្រុង៧លើ៩។ ក្នុងនោះលិចលង់ផ្ទះពលរដ្ឋ២៩.២២៥គ្រួសារក្នុងនោះ មនុស្សរាយ ១១១.៦៨៨នាក់ / ស្រីជាង៥ម៉ឺននាក់ ស្លាប់មនុស្ស ១៨នាក់/កុមារ២នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព ៤.៥៥៧គ្រួសារ មនុស្សរាយ ជាង១៦.០០០នាក់ /ស្រីជា៨.០០០នាក់។

លោកបានបន្តថា៖ ប៉ះពាល់ស្រូវ ៦៤.០០០ហិកតា ដំឡូង ៩.៨៦៥ហិកតា ដំណាំគួបផ្សំ ៥៤៣ហិកតា សាលារៀន១១៩កន្លែង វត្ត៤៥វត្ត មណ្ឌលសុខភាព មន្ទីរពេទ្យ៦កន្លែង ទឹកហូរកាត់ផ្លូវ ៧២៦កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ៕ ល/Ha




