រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោកម៉ាក អ៊ីសភើ( Mark Esper) បានប្រកាសកាលពីថ្ងៃអង្គារទី២០តុលាថាលោកនិងលោកម៉ៃ ផមផេវ( Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាម៉េរិកនឹងធ្វើទស្សនកិច្ចនៅ ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយដើម្បីពង្រឹងសម្ពន្ធមិត្តប្រទេសទាំង២ក្នុងការប្រឈមមុខនឹងការប្រជែងយុទ្ធសាស្ត្ររបស់ចិន។
លោក ម៉ាក អ៊ីសភើបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ ក្រុមប្រឹក្សាអាត្លង់ទិចថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចនៅក្នុងសតវត្សរ៍នេះ”។
លោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាន់តែទូលំទូលាយរបស់សហរដ្ឋអាម៉េរិកដើម្បីពង្រឹងសម្ពន្ធភាពចាស់និងអភិវឌ្ឍសម្ពន្ធភាពថ្មីប្រឆាំងការខំប្រឹងប្រែងរបស់រុស្ស៊ីនិងចិនដើម្បីកសាងបណ្តាញកម្លាំងសកលផ្ទាល់របស់ពួកគេ។
តាមសេចក្តីរាយការណ៍ថា ជំនួបពិភាក្សានៅទីក្រុងញូវដេលីនេះអាចផ្តោលលើការចែករំលែកព័ត៌មានសម្ងាត់។
ជំនួបនេះកើតឡើង ស្របពេលដែលកងទ័ពឥណ្ឌានិងកងទ័ពចិននៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នានៅឡើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ព្រំដែនភ្នំហេមពាន្តដែលមានជម្លោះ៕ប្រែសម្រួល៖សុខា/sn

នាវាដឹកផ្ទុកយន្តហោះអាម៉េរិកUSS Nimitz ដឹកនាំនាវាច្រើនគ្រឿងមកពីកងទ័ពជើងទឹកឥណ្ឌានិងជប៉ុននៅឈូងសមុទ្រ Bengal ជាផ្នែកមួយនៃសមយុទ្ធMalaba កាលពីឆ្នាំ២០១៧