Home ព័ត៌មានអន្តរជាតិ ចិន​អំពាវនាវ​...

ចិន​អំពាវនាវ​ឱ្យ​ឥណ្ឌា​គោរព​ការសន្យា​ដោយ​បញ្ជូនទាហាន​ដែល​បាត់​ខ្លួន​មក​វិញ​

​យោធា​ចិន​និយាយថា​ ខ្លួន​សង្ឃឹមថា​ឥណ្ឌា​នឹង​រក្សា​ការសន្យា​របស់​ខ្លួន​ក្នុងការ​បញ្ជូនទាហាន​ចិន​ម្នាក់​មក​វិញ ដែល​បាន​បាត់​ខ្លួន​នៅតាម​ព្រំដែន​តំបន់​ភ្នំ​ដែល​ភាគី​ទាំងសងខាង​បាន​ជាប់​ក្នុង​​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​។​

​ក្រសួង​ការពារ​ជាតិចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​និយាយថា ​ទាហាន​នេះ​បាន​កំពុង​ជួយ​ពួក​អ្នក​ឃ្វាលគោ​កៀង​សត្វ​គោ​ក្របី​មកវិញ​នៅពេល​ដែល​ទាហាន​នេះ បាន​​វង្វេងផ្លូវ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

​អ្នកនាំពាក្យ​យោធា លោក ហ្សាង ស៊ូ​យ​លី បាន​និយាយថា ភាគី​ចិន​បាន​ជូនដំណឹង​ដល់​សម​ភាគី​ឥណ្ឌា​អំពី​បុគ្គល​ដែល​បាន​បាត់​ខ្លួន​នេះ ហើយ​ត្រូវបាន​ជូន​ដំណឹង​ភ្លាមៗ​ថា​គាត់​ត្រូវបាន​គេ​រក​​ឃើញ ហើយ​នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​វិញ​បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​។​

​សេចក្តីថ្លែងការណ៍​របស់​ភាគី​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា​ ទាហាន​ឈ្មោះ​វ៉ាង យ៉ា ឡុង នេះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​តំបន់ដេ​មចុក​ នៃ​តំបន់​ឡា​ដាក់​ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា ហើយ​គ្រោង​នឹងត្រូវ​​ដោះលែង​ឆាប់ៗ​នេះ​។​

ទោះជាយ៉ាងណាកាសែតកងទ័ពចិនបានរាយការណ៍ថា ទាហានចិនដែលបានវង្វេងផ្លូវ ចូលទៅខាងព្រំដែនឥណ្ឌានោះត្រូវបានប្រគល់ឲ្យចិនវិញហើយនៅថ្ងៃពុធទី២១តុលា។

​សេចក្តីរាយការណ៍​ថា​ ទាហាន​នេះ​បាន​វង្វេង​ចូលដល់​ព្រំដែន​ផ្នែក​ខាងកើត​នៃ​អ្វីដែល​គេ​ហៅថា​ខ្សែ​បន្ទាត់​ព្រំដែន​ត្រួតពិនិត្យ​ជាក់ស្តែង ដែល​មិនទាន់​មាន​បង្គោល​ព្រំដែន​ជាក់លាក់​ដែល​បែងចែក​តំបន់​​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្បួន​រថយន្ត​យោធា​ឥណ្ឌា បើក​នៅលើ​ផ្លូវ​មួយ​នៅ​តំបន់​ឡា​ដាក់ កាលពី​ថ្ងៃទី​៩​ខែ​កញ្ញា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...