ដោយៈបូព៌ព្រឹក/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញឲ្យឃើញនៅព្រឹកថ្ងៃទី២១ ខែតុលានេះថ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករ វេលាម៉ោង ៧:៣០ ព្រឹក កម្ពស់ទឹកខាងមុខទ្វារ ៥,៥០ ម៉ែត្រ ស្រកចុះ ១,១៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា។កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧០ ម៉ែត្រនិង កម្ពស់ទឹកខាងក្រោយទ្វារ ៨,៣២ ម៉ែត្រ ។
ប្រភពដដែលបន្តថា ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ ០,០២ ម៉ែត្រ ធៀបនឹងពេលថ្ងៃម្សិលមិញ។ដោយឡែកក្នុងព្រឹត្តិបត្រព័ត៌មាននិងព្យាករកម្ពស់ទឹកដែលផ្សព្វផ្សាយជាផ្លូវការនៅព្រឹកនេះដែរបានបង្ហាញឲ្យឃើញថា ទឹកទន្លេមេគង្គនៅស្ថានីយមួយចំនួនក៏មានការស្រកចុះដែរ(សូមអានតារាង)៕សរន/Ha