​មនុស្ស​រាប់រយ​នាក់​ដែល​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​អូស្ត្រាលី​ត្រូវបាន​ពិនិត្យរក​មេរោគ​អេដស៍​(​វីរុស​HIV)​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C បន្ទាប់​ពី​ឧបករណ៍​ពិនិត្យ​ឈាមដដែល ត្រូវបាន​ប្រើប្រាស់​​​លើ​មនុស្ស​ច្រើន​នាក់​។​

​ក្រុម​មន្ត្រី​នៅ​រដ្ឋ​Victoria បាន​ទាក់ទង​ភ្ញៀវ​ចំនួន​២៤៣ នាក់​ដែល​បាន​ឆ្លងកាត់​ប្រព័ន្ធ​ចត្តា​ឡីស័​ក​សណ្ឋាគា​ររបស់​រដ្ឋ​នេះ​និង​មាន​ការ​ពិនិត្យ​មើល​កម្រិត​ជាតិ​គ្លុយកូស​ដោយ​ចាក់​ម្រាមដៃ​ជាមួយ​​នឹង​ម្ជុល​ពេទ្យ​ពី​ថ្ងៃទី ២៩​ខែ​មីនា​ដល់​ថ្ងៃទី ២០ ខែ​សីហា​។​

​ឧបករណ៍​វេជ្ជសាស្ត្រ​(​ម្ជុល​ពេទ្យ​)​ដែល​ត្រូវបាន​ប្រើ​រួចហើយដោយ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រូវបាន​ប្រើ​ដោយ​មនុស្ស​ច្រើន​ជាង​ម្នាក់​ទេ ហើយ​សេវាកម្ម​ថែរក្សា​សុខភាព​រដ្ឋ​Victoria បាន​និយាយ​​ថា​វា​បាន​ធ្វើឱ្យ​មនុស្ស​មាន​ហានិភ័យ​ទាប​ក្នុង​ការឆ្លង​វីរុស​។​

​លោក​អាន ម៉ា​រី ឃី​ណាន់ នាយក​ប្រតិបត្តិ​នៃ​សេវាកម្ម​ថែរក្សា​សុខភាព​រដ្ឋ​Victoria បាន​និយាយថា សុខភាព​របស់​អ្នក​ដែល​បាន​ធ្វើ​ចត្តា​ឡីស័​កកាលពីពេល​កន្លង​ទៅ​គឺ​ជា​កង្វល់​បន្ទាន់​រប​ស់​យើង ​​ដូច្នេះ​ការរៀបចំ​ឱ្យ​មាន​ការពិនិត្យ​សុខភាព​ពួកគេ​ទាំងនោះ​គឺជា​អាទិភាព​របស់​យើង​”​។​

​សេវាកម្ម​ថែរក្សា​សុខភាព​រដ្ឋ​Victoria បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” ឧបករណ៍​តេស្តកម្រិត​ជាតិ​គ្លុយកូស​ក្នុងឈាម​ដែល​ត្រូវបាន​ប្រើ​សម្រាប់​បាន​តែ​មនុស្ស​ម្នាក់​ត្រូវបាន​ប្រើប្រាស់​លើ​​មនុស្ស​ច្រើន​។​នេះ​បង្ហាញ​ពី​ហានិភ័យ​ទាប​នៃ​ការ​ចម្លងរោគ​និង​វីរុស​ដែល​មាន​នៅក្នុង​ឈាម​ដូចជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C និង​មេរោគ​អេដស៍​។​

​ការភ័យខ្លាច​នេះ​កើតឡើង​ស្របពេល​ដែលលោក​ដា​ញែល អាន់ឌ្រូ​វ អភិបាលរដ្ឋ​Victoria បាន​ប្រើ​ពាក្យសម្តី​ខឹងសម្បាជាមួយលោករដ្ឋមន្ត្រី​រតនាគា​រស​ហ​ព័ន្ធ​អំពី​ការ​រឹតបន្តឹង​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ របស់​រដ្ឋ​នេះ​។​

​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៤​នាក់​ប៉ុណ្ណោះ និង​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​នៅ​រដ្ឋ​Victoria ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​រដ្ឋ​នេះ កាលពី​ថ្ងៃ​ចន្ទ កើនឡើង​ដល់​៨១៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

រាប់រយ​នាក់​ដែល​ធ្វើ​ចត្តា​ឡីស័​កនៅ​អូស្ត្រាលី​ត្រូវបាន​ពិនិត្យរក​មេរោគ​អេដស៍​បន្ទាប់ពី​ឧបករណ៍​ធ្វើតេស្តិ៍​ឈាម​ត្រូវបាន​ប្រើប្រាស់​ខុស​លើ​មនុស្ស​ច្រើន​នាក់​