អ្នកថតរូបដ៏ប៉ិនប្រសប់ដែលពូកែច្នៃប្រឌិតម្នាក់មកពីប្រទេសឥណ្ឌា បានថតផ្ដិតយករូបភាពដ៏អស្ចារ្យជាច្រើនសន្លឹកដោយប្រើព្រះអាទិត្យជាផ្ទាំងសំពត់សម្រាប់ការថតរូប។
យុវជនដ៏មានទេពកោសល្យ ស៊ូឡាប ឡាមបា មកក្រុងរេវ៉ារី ប្រទេសឥណ្ឌា ថតបានរូបភាពដ៏ស្អាតអស្ចារ្យទាំងនេះ ខណៈព្រះអាទិត្យហៀបអស្ដង្គតនៅក្នុងភូមិហ្គោលៀកា រដ្ឋហារីយ៉ាណា ។
ដោយសារជំនាញមិនធម្មតារបស់គាត់ អ្នកថតរូបវ័យក្មេងរូបនេះទទួលបានអ្នកគាំទ្ររហូតដល់ទៅជាង ២០.០០០ នាក់នៅលើទំព័របណ្ដាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លី។
នៅក្នុងទស្សនីយភាពមួយ គាត់ហាក់ចាប់ព្រះអាទិត្យមកឳបក្នុងរង្វង់ដៃ ចំណែកឯទស្សនីយភាពមួយទៀត គាត់ហាក់រុញព្រះអាទិត្យចេញ មុននឹងដើរចេញទាំងអស់សង្ឃឹម។
អញ្ចឹងតោះ! ដើម្បីជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួល៖ខុម/sn