Home ប្លែកៗ ពេញនិយម​បែប​ថ...

ពេញនិយម​បែប​ថ្មី​! ជ្រួលជ្រើម​តុ​ប​តែង​ដើម​ណូអែល ប្លែកៗ​ដើម្បី​ស្វាគមន៍​បុណ្យ Halloween

​ ​
​ខណៈ​បុណ្យ​ហា​ឡូ​វីន (Halloween) កាន់តែ​ខិត​ជិត​មក​ដល់ គ្រួសារ​ខ្លះ​បាន​រៀបចំ​ដើម​ណូអែល ឬ Christmas Tree ទុក​រួចជាស្រេច ហើយ​បាន​តុបតែង​វា​ចម្លែកៗ​ដើម្បី​ត្រៀម​ស្វាគមន៍​បុណ្យ​នេះ​។​
​ ​
​បណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ដែល​មក​ចាប់ពី​តំបន់​អ៊ី​សិច ប្រទេស​អង់គ្លេស រហូត​ដល់​រដ្ឋ​អូ​ហាយ​អូ និង​រដ្ឋ​ខា​រ៉ូ​ឡាយណា​ខាងជើង​សហរ​ដ្ឋ​អាម៉េរិក​បាន​ថត​​បង្ហោះ​ចែករំលែក​ដើម​ណូអែល ដែល​ពួកគេ​បាន​តុបតែង​ប្លែកៗ​សម្រាប់​ស្វាគមន៍​បុណ្យ​ហា​ឡូ​វីន​។​
​ ​
​ការពេញនិយម ឬ Trend ដ៏​ចម្លែក​នេះ​បាន​ផ្ទុះ​ការចាប់អារម្មណ៍​ដំបូង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ឆ្នាំ​២០១៨ ដោយ​អ្នក​អបអរ​បុណ្យ​ហា​ឡូ​វីន​ចង់រក​អ្វី​ប្លែកៗ​ជាជាង​ឆ្លាក់​តែ​ល្ពៅ​ដើម្បី​អប​​អរ​បុណ្យ​ក្នុង​ខែតុលា​នេះ​។

​សូមបញ្ជាក់​ថា តាម​ប្រពៃណី​បុរាណ នៅក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន គេ​តែងតែ​ឆ្លាក់​រូប​ល្ពៅ​ធ្វើ​ជា​បិសាច ឬ​តុបតែង​ដូច​ខ្មោច​ដើម្បី​បន្លំ​ខ្លួន​ជាមួយ​ព្រលឹង​ខ្មោច​ដទៃ ក្នុង​បំណង​បញ្ចៀស​គ្រោះមហន្តរាយ​ដល់​ខ្លួន​៕​ប្រែ​សម្រួល​៖​ខុម​/sn/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...