Home ព័ត៌មានជាតិ នយោបាយ សម្តេចនាយក​រដ...

សម្តេចនាយក​រដ្ឋមន្ត្រី​ជួប​និង​ផ្តល់​រង្វាន់​ពលរដ្ឋ​រង​គ្រោះ​ដែល​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់​បាយ​អរគុណ​ផ្ញើជូន​កងទ័ព​

ដោយៈ​ភ្នំ​ស្វាយ​,​តារា​រិ​ទ្ធ​/​បន្ទាយ​មាន​ជ័​យៈស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ជួប​និង​ផ្តល់រ​ង្វាន់​ដល់​ពលរដ្ឋ​ម្នាក់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​គោក​កឋិន​ ស្រុក​ថ្ម​ពួក ​ដែល​បាន​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់​បាយ​ស្លឹកចេករ​អរគុណ​ផ្ញើជូន​កងទ័ព​ដែល​បាន​ជួយសង្គ្រោះ​ពួកគាត់​ពី​ទុក្ខភ័យ ។​

សម្តេចតេជោនាយករដ្ឋមន្ត្រី​ជួប​និង​ផ្តល់​រង្វាន់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​គោក​កឋិន​ដែល​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់​បាយ​អរគុណ​ផ្ញើជូន​កងទ័ព​(​រូប​៖ ភ្នំ​ស្វាយ )​

​សម្តេច​តេ​ជោ​បាន​ហៅ​ពលរដ្ឋ​ឈ្មោះ​ញាណ សំ​បៀ​ន រស់នៅ​ឃុំ​គោក​កឋិន ​ដែលជា​ម្ចាស់​សំបុត្រ​មកជួប​នា​ម៉ោង​៨:២៥​ព្រឹក​ថ្ងៃទី​២១ ​ខែតុលា ​ក្នុង​ពិធី​ជួប​សួរសុខទុក្ខ​និង​ចែក​ស្បៀង​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​នៅ​ទីតាំង​ទី​១ នា​ទួល​សុវត្ថិភាព ​លើផ្លូវ​ជាតិ​លេខ​៥ វាង​ក្រុង​សិរីសោភ័ណ ។​

​សម្តេច​តេ​ជោ​ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋ​ញាណ សំ​បៀ​ន បានបង្ហាញ​និមិត្តរូប​នៃ​ការលើកទឹកចិត្ត សេចក្តី​ដឹងគុណ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ កងកម្លាំង​ដែល​បាន​និង​កំពុង​ខិតខំ​ធ្វើ​ពលិកម្ម​ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​គ្រា​មាន​គ្រោះទឹកជំនន់ ។​សម្តេច​ថ្លែងអំណរគុណ​ដល់​សមាន​ចិត្ត​ពលរដ្ឋ​ទទួលស្គាល់​និង​ដឹងគុណ​ដល់​ប្រតិបត្តិ​ការជួយ​ជម្លៀស​ពលរដ្ឋ ហើយ​ដោះស្រាយ​ទីជម្រក សេវា​សុខភាព ផ្តល់​សម្ភារ ម្ហូបអាហារ​ជាដើម ។​សម្តេច​បានស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ កងកម្លាំង​និង​អ្នកពាក់ព័ន្ធ​បន្ត​សកម្ម​ខិតខំ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏​ដូច​គ្រោះមហន្តរាយធម្មជាតិបន្តទៀត ។​

សម្តេចតេជោនាយករដ្ឋមន្ត្រី​ជួប​និង​ផ្តល់​រង្វាន់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​គោក​កឋិន​ដែល​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់​បាយ​អរគុណ​ផ្ញើជូន​កងទ័ព​(​រូប​៖ ភ្នំ​ស្វាយ )​

​សូម​រំលឹកថា ពលរដ្ឋ​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់បាយ​ផ្ញើជូន​កងទ័ព​ដែល​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះទឹកជំនន់​នៅ​ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក ។​សំបុត្រ​ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​មាន​សេចក្តី​ថា “​ខ្ញុំបាទ ញាណ សំ​បៀ​ន ព្រមទាំង​ភរិយា​របស់​ខ្ញុំបាទ​ សូម​ថ្លែងអំណរគុណ​ចំពោះ​បងៗទាហាន​ដែល​បាន​ជួយសង្គ្រោះ​ប្រជាជននៅ​ឃុំ​គោក​កឋិន​ទូទាំង​ភូមិ​។ ខ្ញុំបាទ​ពុំមាន​ម្ហូប​អ្វី​ទេ មានតែ​ពង​ចៀន​ប៉ុណ្ណឹង សូម​អរគុណ​បងៗ​ទាហាន​ទាំងអស់​”​។​

​ឆ្លើយតប​ទឹកចិត្ត​របស់​ពលរដ្ឋ​នេះដែរ កងទ័ព​វរ​សេ​នា​តូច​លេខ​៥១៤ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ សូម​អរគុណ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោក​កឋិន ដែល​បាន​វេច​ខ្ចប់​បាយ​ស្លឹកចេក​ឲ្យ​កងកម្លាំង​ហូប ដែល​កំពុង​ចុះជួយ​បងប្អូន​នៅក្នុង​ភូមិ​តា​សៀវ ភូមិ​ជន្លាស​ដៃ និង​ភូមិ​តា​ត្រៃ ក្នុង​ឃុំ​គោក​កឋិន​។

​សូមបញ្ជាក់ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោក​កឋិន ឲ្យ​តែមាន​កងកម្លាំង​ចុះជួយ​ធ្វើ​អ្វីមួយ​ក្នុង​មូលដ្ឋាន តែងតែដាំបាយ​វេច​ខ្ចប់ ក្នុង​មួយ​គ្រួសារ​មួយកញ្ចប់ ជូន​កងកម្លាំង​បរិភោគ ៕​សរន/Ha

សម្តេចតេជោនាយករដ្ឋមន្ត្រី​ជួប​និង​ផ្តល់​រង្វាន់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​គោក​កឋិន​ដែល​សរសេរ​សំបុត្រ​ដាក់​ក្នុង​កញ្ចប់​បាយ​អរគុណ​ផ្ញើជូន​កងទ័ព​(​រូប​៖ ភ្នំ​ស្វាយ )​
សម្តេចតេជោនាយករដ្ឋមន្ត្រី​​ជួប​សួរសុខទុក្ខ​និង​ចែក​ស្បៀង​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​នៅ​ទីតាំង​ទី​១ នា​ទួល​សុវត្ថិភាព​លើផ្លូវ​ជាតិ​លេខ​៥ វាង​ក្រុង​សិរីសោភ័ណ ។​​​(​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...