ដោយ​: អង្គរតូច / សៀមរាប​: បុរស​ម្នាក់​បាន​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថាអាច​ស្រវឹងស្រា​ហើយ​បើកបរ​។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង ៩​និង​៤៥​នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​មុខ​ស្ថានីយ​ប្រេង អេង សុភ័ក្ដ្រ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស​ទ្រ​និគម បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​.​រ៉ា​​ អាយុ ៤៥​ឆ្នាំ មាន​លំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ​ស្រុក​សូទ្រ​និគ​។ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​សេ​១២៤ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣​។

​មន្ត្រី​បញ្ជាក់ថា ជនរងគ្រោះ​អាច​បើកបរ​ក្នុងពេល​ស្រវឹងស្រា ទើប​បណ្ដាលឲ្យ​ដួល​ម៉ូតូ បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​បែបនេះ ។​សាកសព​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​បុ​ណ្រ​តាម​ប្រពៃណី ឯម៉ូតូ​បាន​ប្រគល់ឲ្យ​ខាង​នគរបាល យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​៕ ល​/Ha