ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កាលពីកន្លងមកនោះទូទាំងខេត្តកំពង់ស្ពឺមានចំនួន២៤២១គ្រួសារ នៃ៨ក្រុងស្រុក។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យរស្មីកម្ពុជាដឹងកាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះថា ទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុងស្រុក។ ដោយសារតែជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ចំនួន៥៥ឃុំសង្កាត់ដែលមានចំនួនសរុប៨៧ឃុំសង្កាត់ ក្នុងខេត្តកំពង់ស្ពឺ។
លោកបន្តថា ភូមិដែលរងផលប៉ះពាល់មានចំនួន១៧៧ភូមិ ដែលមានចំនួន១៣៧៩ភូមិហើយប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ២៤២១គ្រួសារ។ ក្នុងនោះគ្រួសាររងផលប៉ះពាលធ្ងន់ចំនួន២១២គ្រួសារ (គ្រួសារដែលបានត្រូវជម្លៀសទៅនៅទីទួលសុវត្ថិភាព) គ្រួសាររងផលប៉ះពាល់មធ្យមចំនួន៥៨២គ្រួសារ និងគ្រួសារប៉ះពាល់ស្រាលចំនួន១៦២៧គ្រួសារ។
លោកបានបន្ថែមទៀងថា បច្ចុប្បន្ន នេះខេត្តកំពង់ស្ពឺ ស្ថានភាពទឹក មិនមានអ្វីឡើងតទៅទៀតទេ ស្ថានភាពទឹកផ្នែកខាងលើ និងស្ទឹងព្រែកត្នោតមានលក្ខណ:ធម្មតា៕ ល


