Home ព័ត៌មានជាតិ សន្តិសុខ ប៉េអឹម​បង្ក្រ...

ប៉េអឹម​បង្ក្រាប​រថយន្ដ ដឹកឈើ​ចំនួន​៥​គ្រឿង​ខុសច្បាប់ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់ នៅ​ស្រុក​ស្នួល​

ដោយ​: កាំ​ពី / ក្រចេះ​: កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល ចុះបង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ឃ្លុំ​ចំនួន​៥​គ្រឿង​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ នៅ​ចំនុច ភូមិ​ស្រែ​រនាម ឃុំ ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០២០​។​

​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រោម​បទបញ្ជា​ពី​លោក សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ក្រចេះ ដោយ​កម្លាំង​អាវុធហត្ថ​បាន​ចុះបង្ក្រាប​បាន​រថយន្ដ​៥​គ្រឿង​ផ្ទុក​ឈើ​អាច​ម្រុះ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់​ព​ន្ធ័​ចំនួន​១០​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១​នាក់ កំពុង​ឃាត់ និង​រក្សាទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្នួល​។​

​លោក សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានបញ្ជាក់ ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់​ដែល​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិ​ប​ត្ត​ការបង្ក្រាប​ទ​ល្មើស​ព្រៃឈើ​នោះ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...