សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចុះ​ចែក​អំណោយ​ប្រជាពលរដ្ឋ​១៥០០០​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៤ ខែតុលា​ម្តងទៀត

ដោយ​: តារា​រិ​ទ្ធ/​បន្ទាយមានជ័យ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​នឹង​បន្ត​ចុះ​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១៥០០០ គ្រួសារ​បន្តទៀត​នៅ​ថ្ងៃ​សៅ​រិ៍ ទី ២៤ ខែ តុលា ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​គូរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​ស្បៀង អាហារ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជា ១​ម៉ឺន​គ្រួសារ ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​នៅ​ព្រឹក​ថ្ងៃទី ២២ ខែតុលា សម្តេច​នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១០០០០ គ្រួសារ​នៅ​ស្រុក​ថ្មពួក​និង ក្រុង​ប៉ោយប៉ែត ។​

​នៅ​ថ្ងៃទី ២៣ តុលា សម្តេច​វិលត្រឡប់​ទៅភ្នំពេញ​វិញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ នៅ​ព្រឹក​ថ្ងៃទី ២៤ តុលា សម្តេច​នឹង​វិល​ត្រឡប់មក​ខេត្តបន្ទាយមានជ័យ​ជាថ្មី​ម្តងទៀត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...