ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ទី​២១ ខែតុលា ឆ្នាំ​២០២០ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លុយ ឌី​ណា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត និង​ក្រុមការងារ​ស្រុក​ទឹកផុស បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មក​ប្រគល់ជូន​ដល់​គ្រួសារ​សព របស់​ឈ្មោះ ទេព បឿន រងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ពេល​ទៅ​កាប់​ឫស្សី​រួច​រួច​ឆ្លងស្ទឹង​ត្រូវ​ទឹក​កួច​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​។​

​ការនាំយក​អំណោយ​ទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ខាងលើនេះ ធ្វើឡើង​នៅ​គេហដ្ឋាន​សព ស្ថិតក្នុង​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សូមបញ្ជាក់ថា​៖ អំណោយ​ដែល​ប្រគល់ជូន​ក្រុមគ្រួសារ រួមមាន ថវិកា​ចំនួន​១០,០០០,០០០៛(​ដប់​លាន​រៀល​) ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​អង្ករ​ចំនួន​១០០​គីឡូក្រាម ជា​អំណោយ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។

​ក្នុងឱកាស​នោះ​ផងដែរ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្ល​យ​ន​ចំនួន ៣,០០០,០០០៛ (​បី​លាន​រៀល​) កសាង​សាលា​បុណ្យ​ឃុំ​ជៀប​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទីកន្លែង​ធ្វើ​បុណ្យទាន​សមរម្យ និង​គាំទ្រ​ដល់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​៕ ល​