Home ព័ត៌មានជាតិ នយោបាយ ​គណៈកម្មាធិកា...

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ចុង​ប្តា​ហ៍​នេះ​

ដោយ :​សុផល​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ខាងមុខ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​របស់​កិត្តិ​នីតិកោសល​បណ្ឌិត​ស៊ឹម​កា​ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានឱ្យដឹងថា​៖​របៀបវារៈ​ដែល​នឹង​លើក​យកមក​ពិនិត្យ​ពិភាក្សា​មានដូចជា​៖

១- ពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ស្តីពី​សកម្មភាព និង​លទ្ធផល​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យ ប្រជុំ​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៤ ។​២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​


៣- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង ការប្រើ ប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​៤​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖

១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ ។​២.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ រដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ ចំណូល​និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​

៥- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សា​ធារ ណ​រដ្ឋ​កូរ៉េ ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​
៦- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។​


៧- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​
៨- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បារត​ទៅក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​

៩- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់ អូហ្សូន ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​
១០-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៅក្នុង របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​១១-​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខា ធិ​ការ​សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៤៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...

រោងចក្រ​អគ្គិសនី​ដុត​ធ្យូ...

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​ម...