ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នាក់​យុទ្ធនា​អគ្គលេខាធិការ​ស្តីទី​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​,​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រឿងញៀន​ខេត្ត​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់​ជួរមុខ​កាលពី​ថ្ងៃទី​២០​តុលា​ឆ្នាំ​២០២០​។


​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង​មាន​រយៈពេល ៣​ថ្ងៃ​ចាប់​ថ្ងៃទី​២០​តុលា​ដល់​ថ្ងៃទី​២២​តុលា ឆ្នាំ​២០២០​ដែលមាន​ការចូលរួម​ពី​លោក​ឆា​វ៉ា​លុត​ថុង​ជាវ​ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ទទួលបន្ទុក​គ្រឿងញៀន​តំណាង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​”ONCB”​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡុង​សំអឿន​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​,​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​។​

​លោក ស៊ូ សិរី អភិបាលរង​ខេត្ត​បាន​ថ្លែងថា​៖​រដ្ឋបាលខេត្ត​ព្រះវិហារ មាន​វិស័យ​ជា​អទិភាព​សំខាន់ៗ ចំនួន​៩​។​ក្នុងនោះ​វិស័យ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​វិស័យ​បរិស្ថាន​,​វិស័យ​ទេសចរណ៍​,​វិស័យ​រ៉ែ​និង​ថាមពល​,​វិស័យ​អប់រំ​,​វិស័យ​ធនធានទឹក​និង​ឧតុនិយម​,​វិស័យ​សុខាភិបាល​,​ហេដ្ឋារចនាសម្ព័ន្ធ​ប័ណ្ណ​សមធម៌​និង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​។​

​លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍ ដាក់​វិធានការ និង​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ។​ជាពិសេស​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​ព្រះវិហា​រ ត្រូវ​ម្ចាស់​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នូវ​តួនាទី និង ភារកិច្ច​របស់ខ្លួន​។​ក្នុង​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​និង​ដោះស្រាយ​រាល់​បញ្ហា​ដែលមាន​ការពាក់ព័ន្ធ​នឹង គ្រឿងញៀន​។​ត្រូវ​បន្ត​និង​បង្កើន​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។​

​លោក​ឆា​វ៉ា​លុត​ថុង​ជាវ​ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ទទួលបន្ទុក​គ្រឿងញៀន​តំណាង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​”ONCB”​បាន​ថ្លែងថា​៖ ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ សុទ្ធតែ​រង​ឥទ្ធិពល​ពី​បញ្ហា គ្រឿងញៀន ក៏​ដូច​ប្រទេស​ដ៏ទៃទៀត លើ​ពិភព​ល​លោក​ផងដែរ​។​

​លោក​សង្ឃឹមថា​សិក្ខាកាម​នឹង​ទទួលបាន​បទពិសោធន៍​ជំនាញ​ពី​គ្រូ​ឧទ្ទេសនាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ នឹង​គាំទ្រ​លើ ផ្នែក​ជំនាញ គ្រប់​សកម្មភាព និង​ទទួលបាន​ការសហការ ពី​មន្ត្រី​អនុវត្ត​ច្បាប់​ជួរមុខ ផងដែរ​៕S/​