Home ព័ត៌មានជាតិ សង្គម ​មន្ត្រី​សាខា...

​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​យក​អំណោយ​ទៅជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ​ភ្នំ​ដែក​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​និង​ជា​អភិបាលខេត្ត​រួមមាន​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ក្រុមការងារ​។​បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​សរុប​ចំនួន​៣០​គ្រួសារ​។​នៅ​ភូមិ​សំរោង​ចំនួន​៥​គ្រួសារ​ភូមិ​គោក​បេង​១០​គ្រួសារ​ភូមិ​ថ្មី​១៥​គ្រួសារ​ស្ថិតនៅ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ជានិច្ច​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​លោក​ក៏បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​ថែរក្សា​សុខភាព​ត្រូវ​ហូប​ទឹកស្អាត​ជានិច្ច​ពិសេស​មាន ការប្រុងប្រយ័ត្ន​ក្នុងពេល​ទឹក​ឡើង ការពារ​កូនតូចៗ ជៀសវាង​គ្រោះ ថ្នាក់​កើតឡើង​ជាយថាហេតុ​។​

​សម្ភារ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​ទឹកបរិសុទ្ធ​,​តង់​,​សារុង​,​ក្រមា​,​ភួយ​,​មុង​និង​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular